មើល​​ឈុត​ក្រៅ​ឆាក​រឿង “ប៉ុបពី ទៅ​ហូលីវូដ” ទើប​ដឹង​ថា មិន​មែន​ជា​រឿង​ងាយ​ទេ!


មើល​​ឈុត​ក្រៅ​ឆាក​រឿង “ប៉ុបពី ទៅ​ហូលីវូដ” ទើប​ដឹង​ថា មិន​មែន​ជា​រឿង​ងាយ​ទេ!

រហូត​មក​ដល់​ពេល​នេះ​រឿង” ប៉ុបពី ទៅ​ហូលីវូដ” សម្រេច​បាន​ប្រមាណ ៧០% ហើយ ខណៈ​អ្នក​ដឹក​នាំ​រឿង សុខ វិសាល អះអាង​ថា បាន​ហែល​ឆ្លង​បញ្ហា​លំបាក​មួយ​ចំនួន​ពី​ដំបូង ដោយ​សារ​តែ​ពេល​វេលា​ហាក់​ដូច​ជា​ខ្លី​សម្រាប់​រូប​លោក​ក្នុង​ដំណើរ​ការ​ផលិត​រឿង​នេះ។ ម្យ៉ាង​ទៀត ក៏​មាន​ការ​មមាញឹក​ក្នុង​នាម​ជា​គណៈកម្មការ​កម្មវិធី​ប្រកួត​ភាពយន្ត​ខ្លី”ចតុមុខ” ផង​ដែរ។ ប៉ុន្តែ​អ្នក​ដឹក​នាំ​រឿង​ដដែល​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​ក្លាយ​ជា​ទស្សនីយភាព​មួយ​ប្លែក​សម្រាប់​ទស្សនិកជន​មិន​ខាន ព្រោះ​ក្រុម​ការងារ​ព្យាយាម​សម្រិតសម្រាំង​នូវ​គុណភាព ហើយ​អ្វី​គ្រប់​យ៉ាង​​កំពុង​ដំណើរ​ការ​រលូន​ទៅ​មុខ៕

 

មើល​​ឈុត​ក្រៅ​ឆាក​រឿង “ប៉ុបពី ទៅ​ហូលីវូដ” ទើប​ដឹង​ថា មិន​មែន​ជា​រឿង​ងាយ​ទេ!

សូម​ទស្សនា​ឈុត​ក្រៅ​ឆាក​នៃ​រឿង”ប៉ុបពី ទៅ​ហូលីវូដ” បន្តិច​មើល​យ៉ាង​ម៉េច​ដែរ?