​​”អ្នក​ប្រមាញ់​ធ្មប់​ចុង​ក្រោយ” ​សង្គ្រាម​រវាង​មនុស្ស និង​មេធ្មប់ ល្បី​ថា​ល្អ​មើល


​​”អ្នក​ប្រមាញ់​ធ្មប់​ចុង​ក្រោយ” ​សង្គ្រាម​រវាង​មនុស្ស និង​មេធ្មប់ ល្បី​ថា​ល្អ​មើល

ពិភពលោក​បច្ចុប្បន្ន​នៅ​តែ​មាន​រឿង​លាក់​អាថ៌កំបាំង​យ៉ាង​ច្រើន ក្នុង​នោះ​រាប់​ទាំងពពួក​ធ្មប់​មាន​មហិទ្ធឫទ្ធិ​រស់​នៅ​លាយ​ឡំ​នឹង​មនុស្ស​ដែរ។

 

ប៉ុន្មាន​រយ​ឆ្នាំ​មុន ពពួក​ធ្មប់​បាន​អុកឡុក​មនុស្ស​លោក ហើយ​អ្នក​ចម្បាំង​ដ៏​ក្លាហាន Kaulder បាន​ចេញ​មុខ​សម្លាប់​ស្ដេច​ធ្មប់​ស្រី​បាន​សម្រេច តែ​មុន​នឹង​ស្ដេច​ធ្មប់​រូប​នេះ​ស្លាប់​ ក៏ដាក់​បណ្ដាសា​ឲ្យ Kaulder ព្រាត់​ប្រាស់​ប្រពន្ធ​កូនដល់​ជាតិ​ក្រោយៗ។ ក្រោយ​មក ស្ដេច​ធ្មប់​ស្រី​ដ៏​មហិទ្ធឫទ្ធិ​បាន​រស់​ឡើង​វិញ ហើយ​សង្គ្រាម​រវាង​មនុស្ស និង​ពពួក​ធ្មប់​កើត​ឡើង​សាជាថ្មី។ មនុស្ស​តែ​ម្នាក់​គត់ដែល​អាច​កម្ចាត់​ស្កេច​ធ្មប់នេះ​បាន។ តើ Kaulder អាច​កម្ចាត់​ស្ដេចធ្មប់​បាន​ដែរ​ទេ​ បើ​នាង​រស់​វិញ ហើយ​ខ្លាំង​ជាង​មុន​បែប​នេះ?

 

​​”អ្នក​ប្រមាញ់​ធ្មប់​ចុង​ក្រោយ” ​សង្គ្រាម​រវាង​មនុស្ស និង​មេធ្មប់ ល្បី​ថា​ល្អ​មើល

 

ចង់​ដឹង​ច្បាស់​ថា ចម្បាំង​រវាង​មនុស្ស និង​ពពួក​ធ្មប់​ល្អ​នឹង​ទៅ​ជា​យ៉ាង​ណា សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ខ្សែ​ភាពយន្ត​អាមេរិក​ថ្មី​ “អ្នក​ប្រមាញ់​ធ្មប់​ចុង​ក្រោយ” ឬ “The Last Witch Hunter” នៅ​រោងកុន​ទាំង​អស់​គ្នា!​​

 

 

“អ្នក​ប្រមាញ់​ធ្មប់​ចុងក្រោយ” មាន​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត The Major Cineplex ផ្សារ​អ៊ីអន និង​ផ្លាទីនៀម ផ្សារ​សុរិយា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ៕

 

អត្ថបទ៖ ថា ម៉ាលីដា