ប្រវត្តិនៃឧស្ម័ន អុកស៊ីសែន របស់ភពផែនដី ត្រូវបានគេ យកមកសិក្សា

ស៊ីតថល៖ ក្រុមអ្នកវិទ្យាសាស្រ្ត អាមេរិកនិយាយថា ជីវិតនៃអតិសុខុមប្រាណឬ មីក្រូម ប្រហែល ជាបានធ្វើការ ផ្លាស់ចេញ ពីមហាសមុទ្ររបស់ភពផែនដី ទៅកាន់លើគោកតាំងពី ២,៧៥កោដ ឆ្នាំមុន ម្ល៉េះដោយវាបានផលិត ឧស្ម័ន អុកស៊ីនលឿនជាងការគិតកាលពីលើក មុនរបស់អ្នកវិទ្យាសាស្រ្ត។

ការសិក្សាដែលបានធ្វើសេចក្តីរាយការណ៍ពីមហាវិទ្យាល័យវ៉ាស៊ីនតោន បានឲ្យដឹងថា មីក្រូម នៅក្នុងដី បាន ផលិតឧស្ម័នអុកស៊ីសែនយ៉ាងល្អ កាលពី ២.៤កោដឆ្នាំមុន ដោយវាបាន បញ្ចូលខ្លូនវាទៅក្នុងបរិយាកាស ព្រមទាំងនាំឲ្យមានការកកើតនៃជីវិតនៅក្នុងភពផែនដី។

ក្រុមអ្នកស្រាវជ្រាវនិយាយថា មួយវិញទៀត ដើម្បីផលិតអុកស៊ីសែន ពពួកមីក្រូម បានក្លាយ ទៅជាខ្យល់ភីរីត ដោយវាបានផ្ទុកទៅដោយ ដែកស៊ុលហ្វីត ដែលបានបញ្ចេញឧស្ម័ន ស៊ុលផួ ធ្លាក់ទៅក្នុងមហាសមុទ្រ។

ចំណែកឯឧស្ម័នស៊ុលផួទាំងនោះ ប្រហែលជាបានធ្វើឲ្យពពួកមីក្រូមនៅក្នុងទឹក មានទំនាក់ ទំនងជាមួយនឹង ឧស្ម័នមេតាន ដែលនេះជាជំហាននៃការបង្កើតអុកស៊ីសែន នៅក្នុងបរិយាកាស។

ទន្ទឹមគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បាននិយាយទៀតថា ឧស្ម័នអុកស៊ីសែនជាច្រើន បានត្រូវ បំផ្លាញដោយសារ តែការ មានប្រតិកម្មជាមួយនឹងមេតានដែលបានឡើងពីមហាសមុទ្រទៅក្នុងស្រទាប់បរិយាកាស។

អ្នកសិក្សាស្រាវជ្រាវ លោក Stueken បាននិយាយថាៈ "ពួកយើងគាំទ្រ ទ្រឹស្តីមួយដែលបាន ចែងថា អុកស៊ីសែនត្រូវ បានផលិតនៅក្នុងរយៈពេល ៣ ទៅ ៤លានឆ្នាំ មុនព្រឹត្តិការណ៍ នៃ អុកស៊ីតកម្ម។ បន្ទាប់មកវាប្រហែលជា ត្រូវចំនាយ រយៈពេលយូរ ដើម្បីឈានទៅ ដល់ការ ប្រមូលផ្តុំខ្ពស់នៅក្នុងបរិយាកាស។"

គួរបញ្ជាក់ថា អុកសែន គឺជាឧស្ម័នសំខាន់បំផុតសំខាន់ទ្រទ្រង់ជីវិតនៅលើផែនដី ហើយបើ គ្មានវានោះទេ គឺនៅ ផែនដីនេះ នឹងគ្មានជីវិតអ្វីទាំងអស់។ ប៉ុន្តែសម្រាប់ប្រភព និង ដើមកំណើត របស់អុកស៊ីសែន ក្រុមអ្នកវិទ្យាសាស្ត្រ នៅមិនទាន់មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយនៅ ឡើយនោះទេ៕

ប្រវត្តិនៃឧស្ម័ន អុកស៊ីសែន របស់ភពផែនដី ត្រូវបានគេ យកមកសិក្សា