អ្នកលេង​បណ្តាញ​សង្គម ចោទ​ម​ន្រី្ត​អាត្រា​នុ​កូ​ល​ដ្ឋា​ន​សាលាខេត្ត​កោះកុង​ ​ថា​ទារលុយ​ពី​ពួកគាត់​

កោះកុង: អ្នកលេង​បណ្តាញ​សង្គម ដែលជា​និស្សិត នៅ​វិទ្យាល័យ​កោះកុង បាន​សរសេរ​ចោទប្រកាន់ថា នៅ​សាលាសង្កាត់​ដងទង់ ឲ្យ​តែ​យ៉ាងនេះ គណបក្ស​ប្រជាជន​កម្ពុជា ប្រាកដជា​ធ្លាក់ឆ្នោត ជាមិនខាន ព្រោះ​ប្រជាជន​ទូទាំង​សង្កាត់ បាន​រអ៊ូរទាំ​គ្រប់ៗ​គ្នា ពេល​ទៅធ្វើ​សំបុត្រកំណើត ម​ន្រី្ត​សាលាសង្កាត់​ដងទង់ ឲ្យ​ទៅ​ធើ្វ​នៅឯ​សាលាខេត្ត​កោះកុង ពេលទៅដល់​សាលាខេត្ត គឺ​គេ​ទារ​យកលុយ​ទៀត​។​
​    ​
​ជាការ​ឆ្លើយតប ម្ចាស់ ដែល​គេ​ដឹងថា ជា​របស់លោក​ចៅសង្កាត់ បាន​សរសេរ​អរគុណ ចំពោះ​ការសរសេរ រិះគន់ ជូនដំណឹង ក៏ដូចជា​ការជួយ​ស្ថាបនា ដែលថា ប្រជាពលរដ្ឋ​រអ៊ូរទាំ ពេល​មក​ធើ្វ​សំបុត្រកំណើត​នៅឯ​សាលាសង្កាត់​។​
​    ​
​ម្ចាស់ ACCOUNT DONT TONT​បាន​បញ្ជាក់ថា សាលាសង្កាត់​ដងទង់ បាន​ឲ្យ​ប្រពល​រដ្ឋ​ទៅ​ធើ្វ​នៅឯ​សាលាខេត្ត គឺជា​រឿង​ត្រឹម​ត្រូវតែ​សាច់រឿង គឺ​មក​មកពី​ខែកញ្ញា ឆ្នាំ​២០១៥ លោក ខឹម សំ​បុល នាយក​រដ្ឋបាល​សាលាក្រុង បាន​ទូរស័ព្ទ​មក ចៅសង្កាត់​ដងទង់ ថា​
​លោក ពេជ្រ បញ្ញាវុធ ផ្នែក​កា​រិ​ល័យ​សិ្ថ​តិ និង​អត្រានុកូលដ្ឋាន​សាលាខេត្ត​កោះកុង ឲ្យ​ពលរដ្ឋ​នៅ​សង្កាត់​ដងទង់ ពេល​ធើ្វ​សំបុត្រកំណើត​ឲ្យ​ទៅ​សាលាខេត្ត ដើម្បី​ពិនិត្យ​ឈ្មោះ តែ​ក៏បាន​អនុវត្តតាម​ទៅនឹង​ការណែនាំ​របស់លោក​នាយ​ក​រដ្ឋបាល​សាលាក្រុង រហូត​ពេលនេះ​
​បាន​ជាង​មួយខែ​ហើយ​។ ទើប​ជាង​មួយខែ ក៏​ផ្ទុះ​រឿងអាស្រូវ​នេះ ឡើង ម​ន្រី្ត​រូបនោះ មិន​ញញើត និង​ច្បាប់​ទេ កន្លងមក ថ្នាក់​ខេត្ត បាន​ធើ្វ​វេទិកាសាធារណៈ តាម​ភូមិ​សង្កាត់ ប្រជាពលរដ្ឋ​តែងតែ​លើកឡើង​ពី​រូបគាត់ តែ​គាត់​បែរជា​ធើ្វ​មិនដឹង​។​
​    ​
​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​ម្ចាស់ ACCOUNT ក្នុង​បណ្តាញ​សង្គម​ទាំងពីរ​ខាងលើ លោក ពេជ្រ បញ្ញាវុធ ប្រធានការិយាល័យ​អត្រានុកូលដ្ឋាន សាលាខេត្ត​កោះកុង​
​បានបញ្ជាក់​ប្រាប់​គេហទំព័រ CEN ថា លោក​ពិតជា​បាន​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ​រក​ឈ្មោះ​
​នៅឯ​ការិយាល័យ​នា​សាលាខេត្ត​មែន ព្រោះ​ខ្លាច​ការធ្វើ​ជាន់គ្នា​។​

​លោក បញ្ញាវុធ បាន​ឲ្យ​ដឹងថា ចំពោះ​ប្រជាពលរដ្ឋ​ណា ដែល​បានដឹង​លេខ​រៀង​ថ្ងៃ ខែ ឆ្នាំ​របស់ខ្លួន លោក​មិន​ឲ្យ​បង់លុយ​ទេ តែ​ចំពោះ​ពលរដ្ឋ​ណា ដែល​ពុំ​បានដឹង​លេខ​រៀង​ថ្ងៃ ខែ​ឆ្នាំ​របស់ខ្លួន ទើប​លោក​កំណត់​ឲ្យ​បង់ប្រាក់​ចំនួន​ពីរម៉ឺន​រៀល គឺជា​លុយ​ថ្លៃ​ការពារ តែ​ពុំមាន​វិ​ក័យ​ប​ត្រ ចេញ​ឲ្យ​ទេ​
​ដើម្បី​ងាយស្រួល​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ និង​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ស្រាវជ្រាវ​រក​ឈ្មោះ​ជូន​។ បន្ទាប់ពី​រកឃើញ បើ​ពលរដ្ឋ​ចង់​ថតចម្លង គឺ​មួយ​សន្លឹក ប្រាំ​ពាន់​រៀល វា​គឺជា​គោលការណ៍​កំណត់រ​បស់​ក្រសួង ហើយ​ចង់​ថតចម្លង​នៅ​ថ្នាក់ឃុំ​ក៏បាន ថ្នាក់ស្រុក​ក៏​
​បាន និង​ថ្នាក់​ខេត្ត​ក៏បាន​។​
​    ​
​ទោះជា​យ៉ាងណា​ភាពមិនប្រក្រតី​ខាងលើ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរខេត្ត ក៏ដូចជា​ក្រសួងមហាផ្ទៃ មេត្តា​ពិ​និ​ត្រ​មើល​ករណីនេះ​ឡើងវិញ​ផង ថា​តើ​ការអនុវត្ត​ការងារ​របស់​ម​ន្រី្ត​ខាងលើ មាន​ភាព​ត្រឹ​ត្រូវ​តាមច្បាប់ ឬមួយ​យ៉ាងណា​?៕