ឃាត់ខ្លួន​យុវជនឈាមរាវ​ម្នាក់ ពីបទ​រំលោភ​សេព​សន្ធ​វៈ​លើ​កុ​មា​រី​អាយុ​២​ឆ្នាំ​

ពោធិ៍សាត់: កម្លាំង​សមត្ថកិច្ច​ស្រុក​វាលវែង បាន​ឃាត់ខ្លួន​យុវជនឈាមរាវ​ម្នាក់ ពីបទ​រំលោភ​សេពសន្ធ​វៈ​លើ​កុ​មារី​អាយុ​២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ការ​​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុងភូមិ​សំឡាញ ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត   ពោធិ៍សាត់​។ ក្រោយពី​ទទួលពាក្យបណ្តឹង ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​។​

​ជនសង្ស័យ​ឈ្មោះ លៀង វីវ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​សំឡាញ ឃុំ​អន្លង់​រាបស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ន​.​យ អាយុ​២​ឆ្នាំ រស់នៅភូមិ ឃុំ​កើតហេតុ​ជាមួយគ្នា​។​

​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច​ជនសង្ស័យ​ឈ្មោះ​លៀង វីវ៉ា​បាន​សារភាពថាខ្លួនគេ​ពិតជា​បាន​ប្រ​ព្រិ​ត្ត​នូវ​អំពើ​នេះ ដូចដែល​អាណាព្យាបាល​របស់​ជនរ​ងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ពិតមែន​។​

​សមត្ថកិច្ច​ជន​ស្រុក​វាលវែង បាន​ឲ្យ​ដឹងថា សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាងសំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ចាត់ការតាមផ្លូវ​ច្បាប់​។ រីឯ​ជនរងគ្រោះ​ក្រុមគ្រួសារ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យខេត្តពោធិ៍សាត់​៕N​