សម្តេច​ហ៊ុនសែន ប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន ចំនួន ២ នៅ​អរិយ​ក្សត្រ ក្រោម​ជំនួយ​របស់​ចិន​

ភ្នំពេញ: ​ក្នុង​ពិធី​បើកសម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន នៅ​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃទី​២២​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន ចំនួន ២ ឆ្លងទន្លេ​មេគង្គ ភ្ជាប់​ពី​ជ្រោយចង្វារ ទៅ​អរិយ​ក្សត្រ​។ គម្រោង​នេះ ត្រូវបាន​សម្តេច​ហ៊ុនសែន ប្រកាសថា តប​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​អរិយ​ក្សត្រ​។

​ក៏ប៉ុន្តែ​សម្តេច ហ៊ុនសែន មិនទាន់​បញ្ជាក់ថា គម្រោង​សាងសង់​ស្ពាន​នោះ នឹងធ្វើ​ឡើង នៅពេលណា​នោះទេ ដោយ​សម្តេច​គ្រាន់តែ​អះអាងថា ពេលនេះ រដ្ឋាភិបាល កំពុង​សិក្សា​នៅឡើយ​៕​