កងទ័ព​វរៈ​សេនា​តូច ចំនួន ២៥០ នាក់ ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត AK.47 អាវុធ B40 និង​B41 នៅ​ទីលាន​ភ្នំ​ខ្លា​កូន​ថ្មី​

បន្ទាយមានជ័យ: ​ទាហាន​បាន​ចូលរួម​វគ្គ​បំប៉ន​ពង្រឹង​កងទ័ព​វរៈ​សេនា​តូច​ប្រ​តិ្ត​ប​ត្តិ​ការ​សឹក​រង ខេត្តបន្ទាយមានជ័យ ដែល​ចូល​បឹ្វ​ក​ហាត់​រយៈពេល ៤៥​ថ្ងៃ ចំនួន ២៥០​នាក់ បាញ់​គ្រាប់​ពិត​អាវុធ AK.47 អាវុធ​B40 និង​B41 នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីលាន​ភ្នំ​ខ្លា​កូន​ថ្មី ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
              
​លោក ភ្ល​ន់ តា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត មានប្រសាសន៍ថា វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​វរៈ​សេនា​តូច​អង្គភាព បាន ១០ លើក វគ្គ​បញ្ចប់​ឆ្នាំ​លំ​ហាត់​ទូទៅ​ទាំងថ្មី​ចាស់ គឺ​ការប្រយុទ្ធ​ដំណើរ​ឩ​ប្បរ​ហេតុ​កាន់កាប់​ទីតាំង​ថ្មី​ចាស់​ចត​នា​កងទ័ព​រំកិល​ទិសដៅ​ចល័ត​ការបាញ់​គ្រាប់​ពិតជា​លើក​ទី​៣ អាវុធ​ធន់​ធ្ងន់​បាន​លទ្ធផល​យោគ​ជ័យ​ក្នុង​ហ្វឹកហាត់​បាន​បាញ់​គ្រាប់​ពិត អាវុធ​AK.47 អាវុធ​B40 និង​B41 មាន​សិក្ខាកាម​ចំនួន ២៥០ នាក់ ក្នុងនោះ ស្រី ១២ នាក់ ដែលជា​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ​។​

​លោក អ៊ុង មុន្នី នាយករង​នៃ​នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា វគ្គ​បំប៉ន​បាញ់​គ្រាប់​ពិត គឺមាន​រយៈពេល ៤៥​ថ្ងៃ ដែលមាន​ការបាញ់​គ្រាប់​ពិត រួមមាន​៖ ១.​បាញ់​ចម្ងាយ ១០០​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ​។ កាយវិការ​បាញ់ ១.​អាវុធ​AK.47 ដេក​បាញ់​ស៊ី​ប លេខ​៤A ចម្ងាយ ១០០​ម៉ែត្រ ២.​អាវុធ​AK.47 លុតជង្គង់ បាញ់​ស៊ី​ប លេខ ៤A ចម្ងាយ ១០០​ម៉ែត្រ ៣.​អាវុធ AK.47 ឈរ​បាញ់​ស៊ី​ប លេខ​៤A ចម្ងាយ ១០០​ម៉ែត្រ ៤.​បាញ់​លុតជង្គង់​អាវុធ B40 ចម្ងាយ ១០០ ម៉ែត្រ ៥.​បាញ់​លុតជង្គង់​អាវុធ B41 ចម្ងាយ ១៥០ ម៉ែត្រ​។​

​លោក ឈឿង សា​រិ​ទ្ធិ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ប្រចាំ​ទិស​ខេត្តបន្ទាយមានជ័យ និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៥១ បាន​មានប្រសាសន៍ថា សិក្ខាកាម​ហ្វឹកហាត់​រៀនសូត្រ​រយៈពេល ៤៥ ថ្ងៃ បាន​បាញ់​គ្រាប់​ពិត គឺ​ឃើញថា នារី​ពិ​ជា​ក្លា​ហ៊ាន​ដូចជា​បុរស ដែល​កាន់​អាវុធ​បាញ់​គ្រាប់​ពិត​នេះ ជាការ​ពង្រឹង​វ​រះ​សេនា​តូច​រៀបរយ​។​

​លោក ឈឿង សា​រិ​ទ្ធិ បាន​បន្តថា ការបាញ់​គ្រាប់​រួចហើយ មានការ​ត្រួតពិនិត្យ​នៃ​លទ្ធផល គឺ​ការបាញ់​គ្រាប់​ពិត មាន​អាវុធ​AK.47 អាវុធ​B40 និង​B41 គឺ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ស្មារតី​ការពារជាតិ និង​បូរណភាព​ទឹកដី​មាតុភូមិ​៕​