យ៉ាន លីន​ដា និង យ៉ែម សំ​អូន ជូ​ប​គ្នា​នៅ​ថៃ

Sanofi

​យ៉ាន លីន​ដា បានប្រកាស​ក្តែ​ងៗ​ថា រវាង​នាង​និង យ៉ែម សំ​អូន គឺ​មិនអាច​វិលត្រឡប់ រកគ្នា​វិញ​ទេ ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ​គឺ​កាលពី​ម្សិល​ម៉ិ​ញ​នេះ យ៉ាន លីន​ដា បាន​ទៅដល់​ប្រទេស​ថៃ ស្របពេល​ជាមួយគ្នា​នោះ លោក យ៉ែម សំ​អូន ក៏​ស្ថិតនៅ​ក្នុងប្រទេស​ថៃ​ផងដែរ តែ​គេ​មិនដឹងថា​អ្នក​ទាំងពីរ បាន​ស្កាត់​ជួប​មុខ​គ្នា​ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​មាន​ពត៌មាន​ថា យ៉ាន លីន​ដា និង យ៉ែម សំ​អូន ពិតជា​បាន​ជួប​មុខ​គ្នា​នៅ​ទីនោះ​មែន ពីព្រោះ​អ្នក​ទាំង​ពីរបាន ចូលរួម​ក្នុង​កម្មវិធី​មួយ ជាមួយគ្នា ក្នុងនោះ​ថែមទាំង​មាន​មិត្តភក្តិ​សិល្បៈ​ខ្មែរ​និង​ម្ចាស់​ហាង កាត់ដេរ​ដ៏​ល្បីឈ្មោះ​មួយ​ផងដែរ ។​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក យ៉ែម សំ​អូន បាន​បង្ហោះ​សារ​ថា លោក​ទៅ​ប្រទេស​ថៃ ដោយឡែក​ម្សិល​ម៉ិ​ញ ស្រាប់តែ​ឃើញ យ៉ាន លីន​ដា ថតរូប​ភាពជា​មួយ​មិត្តភក្តិ សិល្បៈ​មួយចំនួន​នៅ​ប្រ​ទស​ថៃ​ផងដែរ ដោយ​នាង​សរសេរ​សារ​បង្ហោះ​ថា នាង​មក​ប្រទេស​ថៃ ដើម្បី​ជំនួញ​និង​ដើរ​កំសាន្ត ។

​មិនដឹងថា​ទាំង​លោក យ៉ែម សំ​អូន និង យ៉ាន លីន​ដា ណាត់ជួប​គ្នា​នៅ​ប្រទេស​ថៃ​ឬ យ៉ាងណា​នោះទេ ពីព្រោះ​វត្តមាន​របស់​អ្នក​ទាំងពីរ​គឺ​ស្របពេល​គ្នា​តែម្តង ។ បើតាម​ប្រភព​ពត៌មាន​មួយ​បាន​បង្ហើប​ប្រាប់ថា យ៉ែម សំ​អូន និង យ៉ាន លីន​ដា បាន​ជួប​មុខ​គ្នា នៅក្នុង​កម្មវិធី​មួយ​នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ​អ្នក​ទាំងពីរ​មិនបាន​និយាយ​គ្នា​នោះទេ គ្រាន់តែ​ចូលរួម​កម្មវិធី​ជាមួយគ្នា​តែប៉ុណ្ណោះ ។

​យ៉ាន លីន​ដា មិនបាន​ហោះ​បន្ត​មកលេង​ស្រុក​ខ្មែរ​នោះទេ ក្រោយពី​ចប់​ការងារ នាង​នឹង​ឡើង​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ ចំណែក​លោក យ៉ែម សំ​អូន វិញ ក៏បាន​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នៅក្នុង​ថ្ងៃនោះ​ដែរ ។ ​អា​លី​ណា


 




Related