ធ្លាយចេញលក្ខណៈសម្បត្តិគ្រឿង Galaxy Golden 3 មកម្តងហើយ

ធ្លាយចេញលក្ខណៈសម្បត្តិគ្រឿង Galaxy Golden 3 មកម្តងហើយ

បើនិយាយពីត្រកូលស្មាតហ្វូន SAMSUNG ដែលមានអេក្រង់ពីរសងខាង អ្នកប្រាកដជាមិនភ្លេចនោះទេ ពីត្រកូលគ្រួសារ Galaxy Golden. ដោយមកទល់ពេលនេះគឺលេចចេញឈ្មោះ Galaxy Golden 3 មកបន្តទៀតហើយ ដោយវានឹងមានម៉ូឌែលលេខ SM-W2016. បើយោងតាមលទ្ធផលការវាស់ស្ទង់ពី GFXBench បានបង្ហាញថា Golden 3 នឹងមានអេក្រង់ទំហំ 4.6 អុីញ កម្រិត 1280x768 ភិចសែល បន្ថែមនឹងការប្រើប្រាស់ឈីប Exynos 7420 ប្រភេទ CPU Octa-Core Processor មាន RAM 3GB និងអង្គចងចាំ 64GB. លើសពីនេះទៅទៀតវាមានកាមេរ៉ាក្រោយ 16MP និងខាងមុខ 5MP ហើយដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop ចេញមកពីប្រអប់ស្រាប់តែម្តង។ ដើម្បីទទួលជ្រាប កាន់តែច្បាស់នូវដំណឹងរបស់វា សូមរង់ចាំទស្សនាជាបន្ត ជាមួយនឹងគេហទំព័រ Sovann2 ទាំងអស់គ្នា។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ធ្លាយចេញលក្ខណៈសម្បត្តិគ្រឿង Galaxy Golden 3 មកម្តងហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ធ្លាយចេញលក្ខណៈសម្បត្តិគ្រឿង Galaxy Golden 3 មកម្តងហើយ

ចុះថ្ងៃទី 22 តុលា ឆ្នាំ 2015 ម៉ោង 01:15 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

ធ្លាយចេញលក្ខណៈសម្បត្តិគ្រឿង Galaxy Golden 3 មកម្តងហើយ