នគរបាល​សេដ្ឋកិច្ច​ខេត្ត​ឆ្មក់​ចូល​ឆែកឆេរ​ហាង៤​កន្លែង​​កណ្តាល​ក្រុង​សៀមរាប​ ដែល​រំលោភ​កម្ម​សិទ្ធិបញ្ញា​

ខេត្តសៀមរាប ​៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ដឹកនាំ​ដោយលោក​វរសេនីយឯក សឿ​ន សេន នាយការិយា​ល័យ​​​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​​នៃ​ស្នងការ​នគរបាល​ខេត្ត និង​​ដឹកនាំ​​សម្របសម្រួល​ដោយ​លោក ជួន សុ​បញ្ញា ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បាន​ធ្វើការ​​ចុះ​​​​ឆែកឆេរ​ទី​តាំង​លក់​សម្លៀក​បំពាក់, ស្បែកជើង​ និង​កាបូប​​ចំនួន​៤​កន្លែង ​ដោយយោង​​ទៅ​​តាម​​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​មេធាវី H.B.S មក​ពីរាជធានី​​ភ្នំពេញ តំណាង​ឱ្យម្ចាស់​​ក្រុមហ៊ុន​​​ដែល​មានច្បាប់​​ត្រឹមត្រូវ ស្តី​ពី​ការ​រំលោភ​សិទ្ធិ​បញ្ញា ដែល​មិន​បាន​​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ក្រុមហ៊ុន​ ។

ហេតុ​ការណ៍​​ចុះ​ត្រួតពិនិត្យ​​​​នេះ​ ធ្វើ​ឡើង​ពេញ​១​ថ្ងៃនៅ​ថ្ងៃ​ទី​២២ ​​តុលា ​​២០១៥ នេះ ​ស្ថិត​នៅ​កណ្តាល​ក្រុង​​សៀមរាប ​​ជុំវិញ​​ផ្សារ​រាត្រី​ផ​ប់​​ទ្រី​ត ​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ ។

ការ​ចុះ​​ត្រួត​ពិនិត្យ​ និង​ធ្វើការ​ឆែកឆេរ​នូវ​ទីតាំង​ទាំង​៤​កន្លែង​នេះ ​ស្ថិត​នៅ​ក្នុង​ផ្សារ​រាត្រី​ផ​ប់​ទ្រី​ត​នោះ ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយត្រី ស៊​ត ណា​ឌី ស្នងការ​ខេត្តសៀមរាប​ និង​ដឹកនាំ​ផ្ទាល់​សម្របសម្រួល​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ទើប​ឈាន​ដល់​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ខោអាវ​កីឡា​,​ អាវរ​ងារ​, ​ស្បែកជើង​,​ កាបូប​ស្ពាយ​ចំនួន​៦១​មុខ ស្មើ​នឹង​៥៤៦,​។