ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​​​ថៃ​ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​ PNN ​ដណ្តើម​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​​​ថៃ​ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​ PNN ​ដណ្តើម​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ

កីឡាករ​លេង​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​កម្ពុជា​ និង​ជើង​ខ្លាំង​ប្រដាល់​​ថៃនឹង​ឡើង​អង្រួន​​សង្វៀន​កម្មវិធី​ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រាបៀរ​​លីអូ​ ដើម្បី​ក្លាយ​ជា​ម្ចាស់​​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​នៅ​ស្ទូឌី​យោ​ទូរទស្សន៍​ PNN នា​ថ្ងៃទី​២៤​ ខែ​តុលា ឆ្នាំ​២០១៥ ចុង​សប្តាហ៍​នេះ។ ព្រឹត្តិការណ៍​ប្រដាល់​សេរី​ដ៏​លេច​ធ្លោ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ដើម្បី​ចម្រាញ់​យក​កីឡាករ​ល្អ​ផ្តាច់ ក្នុង​ប្រភេទ​ទម្ងន់ ៥៤, ៥៧ និង ៦៣.៥គ.ក្រ​​នេះ​​ នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ​PNN ចាប់​ពី​ម៉ោង​៤​ រសៀល ថ្ងៃ​សៅរ៍​នេះ។

 

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​​​ថៃ​ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​ PNN ​ដណ្តើម​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ

 

កូន​ខ្លា​ជើង​រន្ទះ​កណ្ដាប់​ដៃ​ផ្លេក​បន្ទោរ អាំង សំអាត នឹង​ប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៃ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ សៀវ ង៉ុយ​ នា​គូ​ទី១​ ដើម្បី​កាត់​សេចក្តី​ថា​ តើ​នរណា​ជា​អធិរាជ​លើ​សង្វៀន​នៅ​ក្នុង​ប្រភេទ​​ទម្ងន់​៥៤គ.ក្រ។ មុន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ អាំង សំអាត បាន​យក​ឈ្នះ​គូ​បដិបក្ខ​ទាំង​៤រូប ខណៈ សៀវ ង៉ុយ ចាញ់​១ ឈ្នះ​៣ នៅ​ក្នុង​កម្មវិធី​សមរ​ភូមិ​អ្នក​ប្រយុទ្ធ​​ស្រាបៀរ​លីអូ របស់​ស្ថានីយ​ទូរទស្សន៍​PNN កន្លង​មក។

 

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​​​ថៃ​ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​ PNN ​ដណ្តើម​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ

 

 

រីឯ​គូ​ទី២​វិញ គឺ​ជា​វេន​របស់​អ្នក​ប្រដាល់​មុខ​តាន់ ជង្គង់​ថ្ម ជា សំនៀង ដែល​នឹង​ត្រូវ​ចូល​ខ្លួន​មក​តតាំង​ជាមួយ​នាគ​រាជ​កំពូល​ពិស​របស់​ថៃ មង្គុន​ពេជ្រ ​(Mongkornpetch Chorpradith) ​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ គ.ក្រ។ អ្នក​ល្បី​ទាំង​ពីរ​មិន​ធ្លាប់​ចាញ់​សត្រូវ​លើ​សង្វៀន​ម្តង​ណា​ឡើយ​កន្លង​ទៅ​នៅ ​PNN។

 

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​​​ថៃ​ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​ PNN ​ដណ្តើម​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ

 

គូ​ទី៣​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គ.ក្រ អ្នក​ស្នេហា​វិស័យ​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ​នឹង​បាន​ទស្សនា​ម្ចាស់​មេដាយ​មាស វ៉ូវីណាម ពិភព​លោក​ឆ្នាំ២០១៥ សែន រ៉ាឌី ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាមួយ​កីឡាករ​ថៃ អ្នក​លេង​ជង្គង់​គ្មាន​ប្រណី កង​ភុន​លិក (KongpornlekKiatkorngpon)។សម្រាប់​គូ​នេះ កីឡាករ​ម្ទេស​ខ្មាំង សែន រ៉ាឌី បាន​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ទាំង​អស់​​នៅ​លើ​សង្វៀន PNN ចំណែក កង​ភុន​លិក​ ធ្លាប់​ឈ្នះ​ដោយ​សន្លប់​១ និង​ឈ្នះ​ដោយ​ពិន្ទុ​៣ដង។

 

ជើង​ខ្លាំង​គុន​ខ្មែរ​ប៉ះ​អ្នក​ប្រដាល់​ឆ្នើម​​​ថៃ​ នា​វគ្គ​ផ្តាច់​ព្រ័ត​នៅ​ PNN ​ដណ្តើម​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ

 

 

ជយ​លាភី​ម្នាក់ៗ តាម​ប្រភេទ​ទម្ងន់​របស់​ខ្លួន នឹង​ទទួល​បាន​ពាន​រង្វាន់​មួយ ខ្សែ​ក្រវ៉ាត់​មួយ​គ្រឿង​ពី​ស្រាបៀរ​លីអូ ព្រម​ទាំង​​អម​ដោយ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រដាល់​ខ្មែរ ១ម៉ឺន​ដុល្លារ​ផង​ដែរ។

 

លោក សំណព្វ​ ប្រធាន​ផ្នែក​កីឡា​របស់​ទូរទស្សន៍​ PNN ថ្លែង​ថា៖ «ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ជើង​ឯក​ ដែល​មាន​ទឹក​ប្រាក់​ដ៏មហិមា​នេះ នឹង​មាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិក​ជន មិន​ថា​នៅ​ស្ទូឌីយូ​ផ្ទាល់ ឬ​នៅ​ឯ​គេហដ្ឋាន  ដោយ​សារ​តែ​កីឡាករ​ទាំង​៦​ដួង​នេះ​សុទ្ធ​សឹង​តែ​ធ្លាប់​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ​លើ​សង្វៀន​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រាបៀរ​លីអូ អស់​រយៈ​ពេល​៣​ខែ​មក​ហើយ​។ ហើយ​ជំនួប​លើក​នេះ នឹង​រឹត​តែ​រំភើប​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាង​ពេល​ណាៗ​ទាំង​អស់»។​

 

មុន​ពេល​ឈាន​មក​ដល់វគ្គ​ផ្តាច់​ព្រាត់​នេះ អាំង សំអាត ធ្លាប់​ឈ្នះ​ការ​ប្រកួត​ចំនួន​២៥ដង ចាញ់​១៩​ដង ស្មើ​៥​ដង និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​៣ដង រីឯ​កីឡាករ សៀវ ង៉ុយ ឈ្នះ​៦៣​ដង ចាញ់​២១​ដង និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​២១​ដង។
បើ​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​ប្រកួត​ប្រភេទ​ទម្ងន់ ៦៣.៥ គ.ក្រ​វិញ កីឡាករ ជា សំនៀង ធ្លាប់​ប្រកួត​ឈ្នះ​៨២​ដង ចាញ់​៨​ដង ស្មើ​១​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៧​ដង រីឯ​កីឡាករ មង្គុន​ពេជ្រ​ឈ្នះ​ ៦៨ដង ចាញ់​២៨​ដង ស្មើ​២​ដង និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​៣៣​ដង។

 

កីឡាករ សែន រ៉ាឌី ហៅ​ម្ទេស​ខ្មាំង​មាន​ទម្ងន់ ៥៧ គ.ក្រ ធ្លាប់​ឈ្នះ​ការ​ប្រកួត​ចំនួន​៤៥​ដង ចាញ់​១១​ដង និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣២​ដង។ កីឡាករ​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះកុង​រូប​នេះ នឹង​ជួប​​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ថៃកង​ភុន​លិក ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​​៥២ដង ចាញ់​២៥​ដង ស្មើ​២​ដង និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​១៩ដង៕