សំណាង​មិន​មែន​ចេះ​តែកើតមាន​ទេ! បុរស​ក្រី​ក្រ​ម្នាក់​ សន្សំ​លុយទិញ​ដី​ ស្រែ​ប៉ះ​ចំ​ដី​មាន​រ៉ែ​ត្បូង

ខេត្តរតនគិរី ៖ អតីត​យុទ្ធ​ជន​មួយ​គ្រួសារ​ពឹងផ្អែក​ទៅ​លើ​ការ​ជីក​ត្បូង​កែវ​ណាំ​ហ្វា​ន​ លក់​ចិញ្ចឹមជីវិត លោក​ឃឹម ហ៊ីង រស់នៅ​ភូមិ​១ ឃុំ​ត្រពាំង​ជ្រេ​ស ស្រុក​កូន​មុំ ខេត្តរតនគិរី មានកូន​ប្រុស​ស្រី​ក្នុង​បន្ទុក ​រួម​ទាំង​ចៅ​ផង​ ចំនួន​១៨​នាក់ មាន​ជីវភាព​ទីទាល់​ក្រ គ្មា​នដីស្រែ​ធ្វើ​នឹង​គេ​ទេ ទើប​នឹង​សន្សំ​លុយ​បាន​ បន្តិចបន្តួច​ទិញ​ដី​បាន​ មួយ​ចំនួន​ជាង​៨០A តែ​ប៉ុណ្ណោះស្ថិត​ នៅ​ភូមិ​៤ ហៅ​គ​៦០ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ តែ​ចៃដន្យ​ដីស្រែ​ ដែល​គាត់​ទិញ​បាន​នោះ​មិន​បាន​ធ្វើស្រែ​​ទេ គឺ​មាន​សុទ្ធតែ​ត្បូង​ ប្រភេទ​កែវ​ណាំហ្វា និង​ត្បូង​ថ្មកែវ​។

លោកពូ ឃឹម ហ៊ីង បាន​បន្ត​ថា​ គ្រួសារ​គាត់រស់នៅ​ដោយ​អាស្រ័យ​ទៅ​លើ​ការ​ជីក​ត្បូង​ ដើម្បី​លក់​ចិញ្ចឹម​ គ្រួសារ ហើយ​ការ​ជីក​ត្បូង​ គេ​ទិញ​ជា​គីឡូក្រាម ដោយ​តម្លៃ​ខ្ពស់​ បំផុត​ក្នុង​១​គីឡូក្រាម​១​ម៉ឺន​រៀល លោក​បន្ត​ទៀត​ថា​ ថ្ងៃ​ណា​ហេង​អាច​ទទួល​បាន​ប្រាក់​ កំ​រ៉ៃ​ចាប់ពី​២០​ម៉ឺន​រៀល​ទៅ​ ៣០​ម៉ឺន​រៀល តែ​មិន​បាន​ រាល់ថ្ងៃ​នោះ​ទេ ជីក​៤​ទៅ​៥​ថ្ងៃ​មិន​ត្រូវ​ក៏​ មាន​ដែរ​។

ជាង​នេះ​ទៀត​លោក​បាន​ត្អូញត្អែ​រថា ​គ្រួសារ​គាត់​ទាល់​ដៃជើង​ណាស់​មិនសូវ​ មាន​កម្លាំង​អាច​ ធ្វើការ​ធ្ងន់​បាន ​ព្រោះ​កូ​ននៅ​ តូច​ៗ​។ គួរ​បញ្ជាក់ថា ​ត្បូង​កែវ​ណាំ​ហ្វា​​ គឺជា​ថ្ម​​​ម្យ៉ាង​ដែល​មាន​ ពណ៌​ស្វាយ ឫ​ពណ៌​ដូច​ជា​ថ្មកែវ ហើយ​ប្រភេទ​ត្បូង​ដែល​អណ្តែត​ នៅ​លើ​ដី និង​នៅ​ក្នុង​ដី​ជំរៅ​ចាប់ ពី​៥០​សង្ទីម៉ែត្រ ទៅ​៨០​សង្ទីម៉ែត្រ​ (​ជម្រៅ​កន្លះ​ម៉ែត្រ​) ងាយស្រួល​កកាយ​រក​ណាស់ បច្ចុប្បន្ន​ប្រជាជន​ជាតិខ្មែរ​ ក៏​ដូច​ជា​ភ្ញៀវ​បរទេស​គេ​ និយម​ប្រើ​ណាស់​ដោយ​គេ​ យក​មក​កែ​ច្នៃ​ធ្វើ​ជា​គ្រឿង អលង្ការ ខ្សែ​.​ក ខ្សែដៃ ឫ​គ្រឿង​លម្អផ្សេង​ៗ​ ទៀត​ក៏​បាន​ដែរ ។

សព្វ​ថ្ងៃនេះ​គាត់លក់​ត្បូង​ទាំង​២​ប្រភេទ​ខាងលើ គឺ​លក់​ឱ្យ​កុងសែ​នៅ​ក្នុង​ក្រុង​ បាន​លុង​តែ​ម្តង​។ លោក​ឃី​ម ហ៊ីង បាន​បន្ថែម​ទៀត​ថា លោក​គ្រាន់តែ​ ប្រកប​មុខរបរ​នេះ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ខ្លះ​ មាន​សមត្ថកិច្ច​មូលដ្ឋាន​តម្រូវ​ឱ្យ គាត់​បង់លុយ​ចំនួន​ ១​លាន​២​សែន​រៀល​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ​ដែរ​គ្រួសារ​ ខាងលើ​មិន​បាន​បញ្ជាក់​ថា ​អង្គភាព​ ណា​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​លោក​ហ៊ុន ប៊ុ​ន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹង​ថា ​ការ​ចោទប្រកាន់​រឿង​សមត្ថកិច្ច​ តម្រូវ​ឱ្យ​បង់ប្រាក់​នោះ​ លោក​អត់​បានដឹង​ទេ ក៏​ប៉ុន្តែ​គ្រួសារ​ជីក​ត្បូង​ ខាងលើ​គឺ​ជីក​លក្ខណៈ​គ្រួសារ​គ្មាន​ច្បាប់​ អនុញ្ញាត​ទេ​។

សូម​បញ្ជាក់​ថា​ នៅ​ចំណុច​ជីក​ត្បូង​ខាងលើ​មាន​តែ​គ្រួសារ​គាត់​មួយ​គត់​៕

សំណាង​មិន​មែន​ចេះ​តែកើតមាន​ទេ! បុរស​ក្រី​ក្រ​ម្នាក់​ សន្សំ​លុយទិញ​ដី​ ស្រែ​ប៉ះ​ចំ​ដី​មាន​រ៉ែ​ត្បូង
សំណាង​មិន​មែន​ចេះ​តែកើតមាន​ទេ! បុរស​ក្រី​ក្រ​ម្នាក់​ សន្សំ​លុយទិញ​ដី​ ស្រែ​ប៉ះ​ចំ​ដី​មាន​រ៉ែ​ត្បូង
សំណាង​មិន​មែន​ចេះ​តែកើតមាន​ទេ! បុរស​ក្រី​ក្រ​ម្នាក់​ សន្សំ​លុយទិញ​ដី​ ស្រែ​ប៉ះ​ចំ​ដី​មាន​រ៉ែ​ត្បូង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត