[ព័ត៌មាន] Apple ប្រាប់តុលាការថា ខ្លួន មិនអាច ទាញយកទិន្នន័យពី ឧបករណ៍ដែលចាក់សោរអេក្រង់ ដើរលើ iOS 8 ឬខ្ពស់ជាងនេះ

[ព័ត៌មាន] Apple ប្រាប់តុលាការថា ខ្លួន មិនអាច ទាញយកទិន្នន័យពី ឧបករណ៍ដែលចាក់សោរអេក្រង់ ដើរលើ iOS 8 ឬខ្ពស់ជាងនេះក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានប្រាប់ តុលាការថា វា ជារឿងដែលមិនអាចធ្វើបាន សំរាប់ក្រុមហ៊ុនខ្លួន ក្នុងការ ទាញយកទិន្នន័យ ពី iPhone ដែលចាក់សោរអេក្រង់ ហើយដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឬខ្ពស់ជាងនេះ ប៉ុន្តែ ខ្លួន អាចដោះសោរចាក់អេក្រង់ ឧបករណ៍ម៉ូដែលចាស់ៗ ដែលដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ទាបបាន។ នេះ គឺជា ចម្លើយរបស់ Apple នៅពេល នាយកដ្ឋានយុត្តិធម៌អាមេរិក បានស្នើរអោយតុលាការ បង្ខំអោយ Apple ជួយអាជ្ញាធរ ដើម្បីទាញយកទិន្នន័យពី iPhone ដែលដកហូតបានពី ជនល្មើស។

Apple បានបន្តប្រាប់ តុលាការថា ខ្លួនអាច ទាញយកទិន្នន័យពី ឧបករណ៍ជាង 10% របស់ខ្លួន ដែលដើរលើប្រព័ន្ធប្រតិបត្តិការណ៍ចាស់ៗ ដោយរាប់បញ្ចូល ទាំង ឧបករណ៍ដែលកំពុងស្នើសុំ នៅក្នុង រឿងក្តីក្តាំងនេះ ផងដែរ។ ប៉ុន្តែ ខ្លួនបានស្នើសុំ តុលាការ កុំអោយខ្លួន ធ្វើតាមសំណើររបស់ នាយកដ្ឋានយុត្តិធម៌ ដោយលើកឡើងថា ការបង្ខំអោយ Apple ទាញយកទិន្នន័យ ក្នុងរឿងក្តីនេះ អាចគំរាមកំហែង ដល់ ការជឿទុកចិត្ត រវាង Apple និង អតិថិជន របស់ខ្លួន ហើយអាចនឹងធ្វើអោយ ខូចខាចដល់ ផ្លាកសញ្ញាពាណីជ្ជកម្ម Apple៕
ប្រភព: Reuters » ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)