[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.1

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.1
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.1 ជាផ្លូវការហើយ ដោយកំណែទំរង់ចុងក្រោយនេះ ចេញមក ដោយបន្ថែមនូវមុខងារថ្មី 2 គឹ:
1. មុខងារ Live Photos នៅលើ iPhone 6s អាចដឹងថា អ្នកប្រើប្រាស់ លើក ឬដាក់ iPhone ចុះ ដូចនេះ វានឹង មិនធ្វើការថតនោះទេ នៅពេលមានចលនានោះ
2. បន្ថែម មុខងារ Emoji ជាង 150 ទៀត ព្រមទាំង ទ្រទ្រង់មុខងារ Emoji Unicode 7.0 និង 8.0
3. បង្កើនស្ថេរភាព និងកែបញ្ហាតូចតាច មួយចំនួន

លោកអ្នក អាចអាប់ដេតទៅកាន់ កំណែទំរង់ថ្មីនេះបាន តាម 2 របៀបគឺ តាម OTA ដោយផ្ទាល់ក្នុងទូរស័ព្ទ ដោយចូលទៅ Settings-> General-> Software Update-> Download and Install ឬតាមរយៈ iTunes ដោយដោនឡូដ ឯកសារដំឡើង Firmware ពីលីងខាងក្រោម រួច Restore តាម iTunes។សំរាប់ អ្នកដែលចង់ប្រើ Jailbreak គួរប្រញាប់ប្រញាល់អាប់ដេត ទៅ iOS 9.0.2 ព្រោះ Apple នៅមិនទាន់បិទ កំណែទំរង់នេះ នៅឡើយទេ៕លីងដោនឡូដឯកសារដំឡើង iOS 9.1:» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)