ពលរដ្ឋក្រីក្រ និងចាស់ជរា ក្នុងស្រុកភ្នំក្រវាញ៦៤គ្រួសារ ទទួលអំណោយពីកាកបាទក្រហមខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ក្នុងស្រុកភ្នំក្រវាញ៦៤គ្រួសារ បានទទួលអំណោយ មនុស្សធម៌សាខា កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ត្រូវបានលោក ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត, លោក ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ចែកជូនដល់ដៃ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ក្នុងស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅបរិវេណវត្តសិរីគង្គា (ហៅវត្តព្រែក) ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា ជាការពិត កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបាន ផ្តល់អាទិភាពក្នុងការផ្តល់ អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះ ធ្ងន់ធ្ងរជាងគេជាមុន ហើយក៏មិនភ្លេចពីការ លំបាកខ្វះខាត របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងដែរ ពោលគឺសាខាបានចែកជូន ជាបន្តបន្ទាប់ ទៅតាមប្រភេទនៃការរងគ្រោះ ។

ការផ្តល់ជួននេះ មិនបានប្រកាន់ ឬរើសអើង ពីនិន្នាការនយោបាយ បក្ខពួក ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ អ្វីឡើយ ឲ្យតែប្រជាពលរដ្ឋរងគ្រោះ គឺសុទ្ធតែទទួលបាននូវ ការឧបត្ថម្ភស្មើៗគ្នា គ្រប់ក្រុមគ្រួសារនីមួយៗ លោក ម៉ៅ ធនិន បានលើកឡើងទៀតថា រាល់អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមខេត្ត នាំយកទៅផ្តល់ជូន ប្រជាពលរដ្ឋ ជាអ្នករងគ្រោះ គឺសុទ្ធតែជាការបរិច្ចាគ របស់ព្រះសង្ឃ សប្បុរសជន ក្នុង និងក្រៅប្រទេស ពិសេសប្រតិភូ ដែលរួមដំណើរ ដែលគេមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ដោយបានផ្តល់ជូនជាថវិកា សម្ភារៈផ្សេងៗ ដើម្បីសាខាកាកបាទក្រហមខេត្ត មានលទ្ធភាពបន្តជួយ ដល់ប្រជាពលរដ្ឋយើង នៅគ្រប់មូលដ្ឋាន ដែលទទួលរងគ្រោះ និងមានការខ្វះខាតឲ្យទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធិភាព ។

ក្នុងនាមប្រធានប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សប្បុរសជន ក្នុងនិងក្រៅខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងទទួលខុសត្រូវខ្ពស់ ក្នុងការជួយ ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ជាការរួមចំណែក បានច្រើននូវហានិភ័យ ព្រមទាំងបានជម្រាបជូន ដល់អាជ្ញាធរមូលដ្ឋាន ពិនិត្យតាមដានចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយ ជាដើម។

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចែកជូនដល់ដៃ ប្រជាពលរដ្ឋក្រីក្រ និង ចាស់ជរា ជរា ក្នុងស្រុកភ្នំក្រវាញ ចំនួន ៦៤គ្រួសារ រួមមាន អង្ករ ២៥គីឡូក្រាម មី០១កេស ទឹកស៊ីអ៊ីវ ០៦ដប ទឹកត្រី០៦ដប និង ថវិកា ២ម៉ឺនរៀល៕

ពលរដ្ឋក្រីក្រ និងចាស់ជរា ក្នុងស្រុកភ្នំក្រវាញ៦៤គ្រួសារ ទទួលអំណោយពីកាកបាទក្រហមខេត្តពោធិ៍សាត់

ពលរដ្ឋក្រីក្រ និងចាស់ជរា ក្នុងស្រុកភ្នំក្រវាញ៦៤គ្រួសារ ទទួលអំណោយពីកាកបាទក្រហមខេត្តពោធិ៍សាត់

ពលរដ្ឋក្រីក្រ និងចាស់ជរា ក្នុងស្រុកភ្នំក្រវាញ៦៤គ្រួសារ ទទួលអំណោយពីកាកបាទក្រហមខេត្តពោធិ៍សាត់

ពលរដ្ឋក្រីក្រ និងចាស់ជរា ក្នុងស្រុកភ្នំក្រវាញ៦៤គ្រួសារ ទទួលអំណោយពីកាកបាទក្រហមខេត្តពោធិ៍សាត់