រដ្ឋមន្រ្តីក្រសួងធនធានទឹក បន្តពិនិត្យស្ថានភាពទឹក និងការងារ បង្កបង្កើនផលស្រូវ នៅ ខេត្តបន្ទាយមានជ័យ សៀមរាប និងកំពង់ធំ

ភ្នំពេញ៖ បន្ទាប់ពីបានចុះពិនិត្យការងារ នៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង រួចមក នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ បន្តដំណើរចុះពិនិត្យ ស្ថានភាពទឹក និង ការងារបង្កបង្កើនផលស្រូវ នៅក្នុងខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំទៀត ។

លោក លឹម គានហោ បានថ្លែងឱ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យ ប្រជាកសិករបានធ្វើការ ដាំដុះស្រូវរដូវវស្សាលើផ្ទៃដី ចំនួន ២៤៦.០២១ហិកតា ស្មើនឹង១០២,៥១ ភាគរយ នៃផែនការ ។ លោករដ្ឋមន្ត្រី បានរំលឹកថា ដើមរដូវវស្សាឆ្នាំនេះ ខេត្តបន្ទាយមានជ័យ មានបញ្ហាទឹកខ្លាំង ជាងគេ រហូតដល់ទៅមានឃុំមួយចំនួន ខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលតម្រូវឲ្យយើង អូសទឹកពីខេត្តបាត់ដំបងមកផ្គត់ផ្គង់ ។

ប៉ុន្តែមកដល់ពេលនេះ ក្នុងខេត្តបន្ទាយមានជ័យ ទាំងមូល លែងមានបញ្ហាទៀតហើយ ។ ធនធានទឹកនៅក្នុងពេលបច្ចុប្បន្ន អាចធានាបាន ទាំងស្រូវ លើផ្ទៃដីស្រូវវស្សាដែលបាន បង្កបង្កើនផលរួច និង អាចសល់សម្រាប់ការផលិតស្រូវ ប្រាំងបានប្រមាណ ១២.០០០ ហិកតាបន្ថែមទៀត។ លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ចំពោះខេត្តសៀមរាប ប្រជាកសិករបានធ្វើការ ដាំដុះស្រូវរដូវវស្សាបាន ចំនួន ១៨៤.៥០០ហិកតា ស្មើនឹង១០២,៥០ភាគរយ នៃផែនការ ឯខេត្តកំពង់ធំ បានចំនួន ២១៣.៤២៦ ហិកតា ស្មើនឹង ១០១,៦៣ ភាគរយ នៃផែនការ ។

ជារួមសម្រាប់ខេត្តសៀមរាប និងកំពង់ធំ ស្រូវវស្សាពុំមានបញ្ហាទេ តែសម្រាប់ស្រូវប្រាំងនាពេលខាងមុខ អាចនឹងមាន បញ្ហាខ្លះ ដោយហេតុថា ទឹកទន្លេតូច ពុំអាចចូលដល់អាងភ្លិចទឹកមួយចំនួន ។ លោករដ្ឋមន្ត្រី បានណែនាំដល់ប្រធាន មន្ទីរធនធានទឹក និងឧតុនិយ នៃខេត្តទាំងពីរ ត្រូវសហការជាមួយ ក្រុមការងារ របស់ក្រសួង ដើម្បីរិះរកគ្រប់មធ្យោបាយ បូមទឹកបញ្ចូលអាងនានា ដើម្បីទុកជូនបងប្អូន ប្រជាកសិករធ្វើស្រូវប្រាំងប្រដេញទឹក នាពេលដ៏ខ្លីខាងមុខនេះ៕