ជលផលខេត្តក្រចេះ សហការជាមួយនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត ចុះចាប់បទល្មើសនេសាទ

ក្រចេះ ៖ ឧបករណ៍នេសាទខុសច្បាកប់ជាច្រើនប្រភេទ ត្រូវកម្លាំងជលផល ខេត្តសហការជាមួយមន្ត្រី អធិការដ្ឋានរដ្ឋបាល ជលផល មេគង្គ និងកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ព្រមទាំងសហគម នេសាទកញ្ជរចុះធ្វើការបង្ក្រាប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅចំណុចបឹងល្ពាក់ ស្ថិតក្នុងឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ 

លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា ការចុះបង្ក្រាបនេះគឺអនុវត្តន៍តាម អនុសាសន៍របស់ លោក សរ ចំរុង អភិបាលខេត្តក្រចេះ និងលោក ចាប សៀកហេង នាយអធិការដ្ឋាន រដ្ឋបាលជលផលមេគង្គ ព្រមទាំងមាន ការចង្អុលបង្ហាញពីលោក សៀន គិន នាយខណ្ឌជលផលក្រចេះ គឺការចុះបង្រ្កាបរយះពេលពេញមួយថ្ងៃ ទោះជាពេលនេះ ជារដូវបើកនេសាទហើយយ៉ាងណាក្តី។

លោកនាយរងខណ្ឌបានបន្តទៀតថា ឧបករណ៍នេសាទខុសច្បាប់ ដែលសមត្ថកិច្ចចម្រុះចាប់បង្ក្រាប បានពេលនោះរួមមាន៖ របាំងស្បៃមុងចំនួន៣៥របាំងប្រវែង៣២០០ម៉ែត្រ លូស្បៃមុងចំនួន៧០មាត់លូបង្គោលឃ្លៃ ចំនួន១០៥០បង្គោល របាំងសាច់អួននីឡុងក្រឡា០៣ស.ម ចំនួន០៥របាំងប្រវែង៦០០ម៉ែត្រ លបសាច់អួននីឡុងចំនួន១០គ្រឿង ចាក់លែងត្រីចំរុះ ចូលបឹងធម្មជាតិ ចំនួន៨៥០គ.ក្រ វត្ថុតាងទាំងអស់ដែលសមត្ថកិច្ច ចាប់ឃាត់បានគឺត្រូវដឹកទៅថែរក្សាទុកនៅសង្កាត់ រដ្ឋបាលជលផលឆ្លូង៕