របៀប​ចាប់​ម៉ូដ​សក់​មក​ក្រោយ​​​បែប​យុវវ័យ​ ងាយ​ៗ


របៀប​ចាប់​ម៉ូដ​សក់​មក​ក្រោយ​​​បែប​យុវវ័យ​ ងាយ​ៗ

ម៉ូដ​សក់​ចាប់​មក​ក្រោយ​​​ជា​ម៉ូដ​ដែល​ទទួល​ការ​ពេញ​និយម​ច្រើន​សម្រាប់​យុវវ័យ​បច្ចុប្បន្ន។ សម្រាប់​តារា​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​​ដូចជា​កូរ៉េ អាមេរិក​ក៏​ជ្រើសរើស​ម៉ូដ​នេះ​ជា​ស្ទីល​របស់​ខ្លួន​ដែរ។ ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​ពី​វីធី​ចាប់​ម៉ូដ​សក​មក​ក្រោយ​ងាយ​ៗ សម្រាប់​ប្រិយមិត្ត​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ៖

 

អ្វី​ដែល​ត្រូវ​មាន៖

– Spray សម្រាប់​ការពារ​សក់​និង​ស្បែក​ក្បាល

– ម៉ាស៊ីន​ផ្លុំ​សក់

– ម៉ាស៊ីន​កៀប​សក់

– Wax

– Spray បាញ់​សក់​ឲ្យ​រឹង

– ក្រាស

 

របៀប​ធ្វើ

ដំបូង​អ្នក​ត្រូវ​កក់​សក់​ជាមុន​សិន បន្ទាប់​មក​​បាញ់ Spray ​ការពារ​ស្បែក​ក្បាល​និង​​សក់។ ជំហាន​បន្ទាប់​ ត្រូវ​ផ្លុំ​សក់​ឲ្យ​ស្ងួត​​ក្នុង​កម្រិត​ខ្យល់​ត្រជាក់​របស់​ម៉ាស៊ីន​ផ្លុំ​សក់។ ក្រោយ​ពី​ផ្លុំ​សក់​ស្ងួត​ ត្រូវ​ចាប់​យក​ជា​ដុំ​តូច​ៗ​និង​យក​ម៉ាស៊ីន​កៀប​សក់​កៀប​ទាញ​វា​ទៅ​ក្រោយ​ បន្ទាប់​មក​ទៀត​​យកWax មក​ញី​លើ​ដៃ​​និង​ច្បូត​លើ​សរសៃ​សក់​ឲ្យ​គ្រប់​ជ្រុងជ្រោយ។ ចុង​ក្រោយ​​បាញ់ Spray ឲ្យ​សក់​រឹង​ជា​ការ​ស្រេច។

 

ដើម្បី​កាន់​តែ​ច្បាស់​នឹង​ងាយ​ស្រួល​សូម​មើល​វីដេអូ​ខាង​ក្រោម៖​

 

ចុចអាន៖វិធី​មូរ​សក់​រួញ​ ៣ យ៉ាង​ដោយ​​​​ម៉ាស៊ីន​កៀប​​​សក់​ធម្មតា

 

ដោយ​៖ ហេង សុធារិទ្ធិ
ប្រភព៖​youtube​​​​​​​​​​​