រដ្ឋាភិបាល ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០២៥

ភ្នំពេញ: "​គោលនយោបាយ​ជាតិ ស្តីពី មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០១៥" ត្រូវ​បានប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត នា​រសៀល​ថ្ងៃទី​២២​តុលា​នេះ នៅវិមានសន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន​។​

"​គោលនយោបាយ​ជាតិ ស្តីពី មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០១៥" ត្រូវបាន​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកឡើងថា សំដៅ​បង្កើន​ឱកាស​ការងារ​សមរម្យ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​លើកកម្ពស់​ផលិតភាព​ការងារ ជំរុញ​ការអភិវឌ្ឍន៍​ជំនាញ និង​ធនធានមនុស្ស ព្រមទាំង​ពង្រឹង​អភិបាលកិច្ច​ទីផ្សារការងារ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការផ្លាស់ប្តូរ​នៃ​និម្មាបនកម្ម​សេដ្ឋកិច្ច​ទាំង​ក្នុងប្រទេស តំបន់ និង​សកលលោក​។​

​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង លើកឡើងថា គោលនយោបាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ ដែល​ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ មាន​គោលបំណង​ជា​យុទ្ធសាស្ត្រ ដែលជា​សសរស្តម្ភ​ចំនួន ៣ គឺ​១-​ការបង្កើន​ឱកាស​ការងារ​សមរម្យ និង​ផលិតភាព​ការងារ​ខ្ពស់ ទី​២-​ការលើកកម្ពស់​ការអភិវឌ្ឍ​ជំនាញ និង​ធនធានមនុស្ស និង​ទី​៣-​ការពង្រឹង​អភិបាលកិច្ច​ទីផ្សារការងារ​៕​

រដ្ឋាភិបាល ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០២៥

រដ្ឋាភិបាល ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី មុខរបរ និង​ការងារ ឆ្នាំ​២០១៥-២០២៥

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិធីប្រកាសផ្សព្វផ្សាយ​ និងដាក់ឲ្យអនុវត្ត​គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥
( រូបភាពីហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន )