លោក Lee Min Ho ជាប់ឈ្មោះជាតារា ពេញនិយមបំផុត របស់ប្រិយមិត្ត តំបន់អារ៉ាប់

កូរ៉េ៖ តារាសម្តែង រូបសង្ហា វ័យ២៨ឆ្នាំ Lee Min Ho មិនត្រឹមតែល្បីល្បាញ នៅតំបន់អាស៊ី និងអ៊ឺរ៉ុបនោះទេ តែតារា រូបនេះ ថែមទាំងទទួល ការគាំទ្រយ៉ាងខ្លាំង នៅប៉ែក អារ៉ាប់ ទៀតផង។ ព័ត៌មានពី Korea Times បានឱ្យដឹង នៅថ្ងៃ ទី២០ខែតុលា ឆ្នាំ២០១៥នេះថា តាមការធ្វើតេស ដោយអ្នកស្តាប់វិទ្យុ KBS ៣ពាន់នាក់ជាប្រិយមិត្ត ២០ប្រទេស ដែលនិយាយភាសាអារ៉ាប់ តារាសម្តែងរូបសង្ហា Lee Min Ho ត្រូវគេបានប្រិយមិត្តទាំងនោះ ជ្រើសរើសជាតារាក្នុង ចិត្តរបស់ពួកគេ ដោយទទួលបានលទ្ធ ផល ១៤ ,៨ ជាចំនួនលើសលប់ ប្រើប្រៀបធៀប ទៅតារាកូរ៉េផ្សេងទៀត ។

អ្នកបោះឆ្នោត ថែមទាំងសរសើរថា Min Ho មិនត្រឹមតែមានទេពកោសល្យ ក្នុងការសម្តែងនោះទេ គឺតារារូបនេះ ថែមទាំង មានស្នាមញញឹមបង្កប់មន្តស្នេហ៍ ទៀតផង។ ក្រៅពីលេចមុខ ក្នុងខ្សែភាពយន្តល្បីៗ មួយរយៈចុងក្រោយនេះ Lee Min Ho ហាក់ដូចជាលេចធ្លោខ្លាំងណាស់ ក្រោយត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូត កិត្តិយស ការប្រកួតកីឡាអូឡាំពិក ក្រុងព្យុងយ៉ាងឆ្នាំ ២០១៨ និងបង្ហាញខ្លួន ជាមគ្គុទេសទេសចរណ៍ របស់ក្រសួងទេសចរណ៍ ដើម្បីទាក់ទាញទេសចរណ៍ ទូទាំងពិភពលោក មកកម្សាន្តនៅប្រទេសកូរ៉េ៕