ផ្តាសាយ ជាញឹកញាប់ តើបណ្តាលមកពីអ្វី?

សុខភាព៖ សំណួរមួយនេះ ប្រហែលជាត្រូវបានសួរនៅពេល ដែលរដូវរងារ បានចូលមក ដល់។ កាលណា រដូវរងារ ចូលមកដល់ រដូវនៃជំងឺផ្តាសាយក៏ បានចូលមកដល់ដែរ។ ទន្ទឹមនឹង នេះនៅរដូវនេះម្តាយ នឹងជីដូនរបស់ អ្នកបានប្រាប់ អ្នកកុំឲ្យចេញទៅក្រៅផ្ទះ ពីព្រោះវាអាចកើត ជំងឺផ្តាសាយ ក៏ប៉ុន្តែដំបូន្មានមួយនេះ មិនអាចហាមអ្នក បានឡើយ។

តាមការពិត ជំងឺផ្តាសាយធំ និង ជំងឺផ្តាសាយធម្មតា ត្រូវបានកើតឡើង ដោយសារតែវីរុស ផ្សេងៗ ដែលមាននៅក្នុង បរិយាកាស។ មួយវិញទៀត មនុស្សភាគច្រើន មានជំងឺជាញឹកញាប់ នៅរដូវរងារដោយសារមេរោគ មិនត្រូវបាន សម្លាប់ដោយសារកម្តៅព្រះអាទិត្យឡើយ។

ម្យ៉ាងវិញទៀត នៅពេលដែលមានអាកាសធាតុត្រជាក់នៅខាងក្រៅ មនុស្សភាគច្រើនចូលចិត្ត សំងំនៅក្នុងផ្ទះ និង ចំលងមេរោគទៅគ្នា ទៅវិញទៅមក។ ជាមួយនឹងមនុស្សជាច្រើន ដែលមានទំនាក់ទំនង ជាមួយគ្នាយ៉ាងជិតស្និត ការចំលងមេរោគ នៅពេលដែលអ្នក ស្ថិតនៅ ក្នុងកន្លែងដែលមានអាកាសធាតុត្រជាក់ មានកំរិតខ្ពស់ជាង នៅពេល ដែលអ្នកស្ថិតនៅក្នុង កន្លែងដែលមានអាកាសធាតុក្តៅល្មម។

បច្ចុប្បន្នថែមទាំងមានភស្តុតាងដែរថា ប្រភេទវីរ៉ុសផ្តាសាយក៏អាចចំលង មេរោគនៅក្នុង បរិយាកាស ដែលមាន ខ្យល់ស្ងួត ដែលជាខ្យល់ត្រួវបានបង្កើតឡើង ដោយម៉ាស៊ីនកម្តៅ ។ ជាងនេះទៅទៀត បរិកាសកាសស្ងួត អាចធ្វើឲ្យ វីរ៉ុសចំលងមេរោគពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតបានយ៉ាងងាយ។

ចំណែកឯ នៅតំបន់ត្រូពិចដែលជាកន្លែងដែរពុំសូវមានអាកាសធាតុត្រជាក់ ជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា ជាធម្មតាអាចកើតឡើងនៅក្នុងអំឡុងពេលរដូវធ្លាក់ភ្លៀង។ ក៏ប៉ុន្តែ ការកើតមានជំងឺនេះមិនមែនមកពីភ្លៀងនោះទេ គឺវាអាចកើតមានដោយសារការចំលង វីរ៉ុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

អ្វីដែលសំខាន់ដើម្បីចងចាំនៅពេលដែលរដូវនៃជំងឺផ្តាសាយចូលមកនោះគឺ អ្នកត្រូវការពារ ខ្លួនប្រាណរបស់អ្នក ដើម្បីប្រឆាំងជាមួយនឹងការចំលងមេរោគអស់ទាំងនោះ នៅពេលដែល អ្នកស្ថិតនៅក្នុងក្រុមមនុស្សជាច្រើននាក់ ពីព្រោះវីរ៉ុសអាចចំលងមេរោគដោយសារ ទំនាក់ទំនងទៅវិញទៅមករបស់មនុស្ស។
មួយវិញទៀត ចូរចាំទុកថាអ្នកបានសំអាតដៃរបស់អ្នកជាញឹកញាប់៕

ផ្តាសាយ ជាញឹកញាប់ តើបណ្តាលមកពីអ្វី?

  • ផ្តាសាយ ជាញឹកញាប់ តើបណ្តាលមកពីអ្វី?已关闭评论
  • 274 views
  • Hide Sidebar
    A+
Publish on:2015/10/22  Category:កំសាន្ត
Tags: