សកម្មភាព នៃការរស់នៅ ៤បែប ដែលអាចកាត់បន្ថយ ការស្លាប់ដល់ទៅ ៨០ភាគរយ

សុខភាព៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា សកម្មភានៃការរស់ នៅ៤បែប ដែលក្នុងនោះ រួមមាន របបអាហារតាមជនជាតិនៅ សមុទ្រម៉េឌីទែរ៉ានេះ, ការធ្វើលំហាត់ប្រាណ, ការរក្សាទំងន់ និងការមិនជក់បារី អាចជួយការពារកុំឲ្យមាន ជំងឺបេះដូង ដែលអាចកាត់ បន្ថយ អត្រានៃការស្លាប់ ដល់ទៅ ៨០ភាគរយ។

លោក វេជ្ជបណ្ឌិត Haitham Ahmed នៃមជ្ឈមណ្ឌលគាំពារ ជំងឺបេះដូង ព្រមទាំងក្រុមការងារ របស់គាត់បានរក ឃើញ សកម្មភាពដ៏សាមញ្ញ៤យ៉ាង ដែលអាចទប់ស្កាត់ការ កើតជំងឺបេះដូង និងជំងឺខ្លាញ់រុំបេះដូង។

លោក វេជ្ជបណ្ឌិត Haitham Ahmed ដែលជាអ្នកដឹកនាំការសិក្សានេះ បាននិយាយថាៈ "យោងទៅ តាមចំណេះដឹង របស់ពួកយើង នេះគឺជាការសិក្សាដំបូងគេបង្អស់ ដើម្បីស្វែងរក ប្រព័ន្ធការពារ និងទំនាក់ទំនង រវាង សកម្មភាពនៃ ការរស់នៅ និង ការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺបេះដូង។ "

លោកក៏បានបន្តទៀតថាៈ "ពួកយើងបានធ្វើការពិនិត្យទៅលើ ទិន្នន័យរបស់បុរសនិងនារី ជាង ៦.២០០នាក់ដែល មានអាយុចាប់ពី ៤៤ ទៅ ៨៤ ឆ្នាំ ព្រមទាំងធ្វើការពិនិត្យចំពោះជនជាតិ អាមេរិក ស្បែកស, ជនជាតិអាមេរិកកាត់ អាហ្វ្រិចស្បែកខ្មៅ និងជនជាតិចិន។

ដោយឡែកអ្នកទាំងអស់នេះ ត្រូវបានឲ្យអនុវត្តន៍តាមឥរិយាបទទាំងបួន អស់រយៈពេល ជាមធ្យម ៧ឆ្នាំ ៦ ខែ។ ចំណែលអ្នកដែលបានអនុវត្តន៍តាមសកម្មភាពទាំង ៤នេះ ត្រូវបានរក ឃើញថា ពួកគេអាចជៀងផុតពីការកើតជំងឺ បេះដូងដល់ទៅ ៨០ភាគរយ បើប្រៀបធៀបជា មួយ អ្នកដែលមិនបានអនុវត្តន៍តាមឥរិយាបថទាំងនេះ៕"

សកម្មភាព នៃការរស់នៅ ៤បែប ដែលអាចកាត់បន្ថយ ការស្លាប់ដល់ទៅ ៨០ភាគរយ