បញ្ឈប់បញ្ហា សក់ជ្រុះ តាមវិធីធម្មជាតិ

សុខភាព៖ តើអ្នកធ្លាប់គេច ពីការសិតសក់ដោយសារ ខ្លាចជ្រុះសក់ដែរឬទេ? តើសក់អ្នកស្តើង ជាង មុនដែរឬទេ? ប្រសិនបើអ្នកឆ្លើយថាមែន ដូច្នេះអ្នកមានបញ្ហា សក់ជ្រុះដែល គួរឲ្យព្រួយ បារម្ភហើយ។ ការជ្រុះសក់ពី ៥០ ទៅ ៦០ សសៃក្នុងមួយថ្ងៃ គឺជារឿងធម្មតានោះទេ ក៏ប៉ុន្តែ ប្រសិនបើសក់របស់អ្នកជ្រុះហើយលើសពីចំនួននេះ អ្នកប្រហែល ជាមានបញ្ហាជ្រុះសក់ ធ្ងន់ធ្ងរហើយ។

ភាពស្មុគស្មាញ ភាពភ័យខ្លាច ការខ្វះជាតិទឹក របបអាហារមិនត្រឹមត្រូវ សុទ្ធតែជាមូលហេតុ ចំបងដែលធ្វើឲ្យ សក់ជ្រុះ។ ទោះបីជាយ៉ាងណាក្តីថ្ងៃនេះ ទំព័រ eHow នឹងបង្ហាញអ្នកអំពីវិធីមួយ ចំនួន ដើម្បីជួយកាត់បន្ថយ ការជ្រុះ សក់របស់អ្នក ដែលវិធីទាំងនោះរួមមានៈ ការព្យាបាលតាម វិធីសាស្ត្រពេទ្យ, ការព្យាបាលសក់ជ្រុះដោយ ប្រើប្រាស់ ថ្នាំ Trioxinator, គឺជាផលិតផលដ៏មាន ប្រសិទ្ធភាពមួយ ដែលអាចជួយបង្កើនសារជាតិបំប៉ន ដើម្បីជួយបង្កើន គ្រាប់ឈាម និង រន្ធសសៃសក់។

ការប្រើប្រាស់ឱសថធម្មជាតិ នៅពេលដែលយើងនិយាយអំពីវិធីសាស្រ្ត តាមបែបធម្មជាតិ នោះយើងនឹងគិតអំពី វីតាមីន A, B, E, សារជាតិដែក, ស័ង្កសី និងប្រូតេអ៊ីន ដើម្បីកាត់បន្ថយ សក់ជ្រុះ។

អ្នកគួរតែបញ្ចូលសារជាតិប្រូតេអ៊ីន នៅក្នុងរបបអាហាររបស់អ្នក ដែលនៅក្នុងនោះ រួមមានសាច់សត្វ និងទឹក ដោះគោ។

ដោយឡែកវីតាមីន C ក៏មានតួនាទីធ្វើឲ្យសក់មានសុខភាពល្អដែរ ដែលនៅក្នុងនោះរួមមាន ក្រូចជាដើម។ ចំណែក ឯវីតាមីន B ជួយធ្វើឲ្យសក់ដុះ ព្រមទាំងធ្វើឲ្យស្បែកក្បាលមាន សុខភាពល្អ។ ការម៉ាស្សាជាមួយនឹងវីតាមីន E ដែលមានផ្ទុកទៅដោយជាតិប្រេង ក៏អាចជួយ ឲ្យសុខភាពស្បែកក្បាលមានសភាពល្អដែរ៕

បញ្ឈប់បញ្ហា សក់ជ្រុះ តាមវិធីធម្មជាតិ