ចន ច័ន្ទលក្ខិណា៖ «ខ្ញុំបាន ធ្វើអ្វីៗដើម្បី សិល្បៈខ្មែរ មិនមែនរស់នៅ រួមជាតិតែមួយ តែបំផ្លាញគ្នានោះទេ»

ភ្នំពេញ៖ តារាសម្តែង និងជាអ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញ សាច់សរម៉ដ្ឋរលោង ជាមួយការស្លៀកចោមពុង បញ្ចញសាច់ និងចង្អូរដើមទ្រូង មើលទៅសិចស៊ី ជារបៀបនារីខ្មែរ។ ប៉ុន្តែទោះបីជានាងគិត ថា ការស្លៀកពាក់នេះ ជានារីខ្មែរពីជំនាន់ដើមក្ដី ត្រូវបាននាងអះអាងថា ពេលទស្សនិកជន បានឃើញរូបនេះ ប្រាកដ ជាមានអ្នកខ្លះ រិះគន់មិនខាន តែនាងមិនខ្វល់នោះទេ ចង់អ្នកណា មិនពេញចិត្តរិះគន់ ក៏តាមចិត្ត មិនខ្វល់ឡើយ ។

រូបថតជាច្រើនសន្លឹក ត្រូវបានតារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា យកមកបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook របស់ខ្លួន ដោយរូបដែលនាងស្លៀកចោមពុងនោះ គឺជាឈុតសម្តែងនៅក្នុងរឿងមួយ ដែលកំពុងតែ ដំណើរការថត ជាមួយតារាសម្តែងល្បីឈ្មោះ លោក ទេព រិនដារ៉ូ មើលទៅស្អាតសិចស៊ី សុភាពសមជានារីខ្មែរ ។

ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ដែលតារាសម្តែងស្រីរាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះ នៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook នោះ តារាស្រីរូបនេះ បានសរសេរសារជាភាសាខ្មែរថា «ខ្ញុំមិនខ្វល់ថា អ្នកណាខ្លះ មិនពេញចិត្តទង្វើខ្ញុំទេ តែសំខាន់យ៉ាងហោចណាស់ ក៏ខ្ញុំបានធ្វើដើម្បីសិល្បៈខ្មែរ និង បានបំពេញតួនាទី ក្នុងនាមជាជនរួមជាតិខ្មែរ មួយរូបដែរ មិនមែនរស់នៅរួមជាតិ តែមួយសាសន៍តែមួយ ប្រទេសតែមួយ តែបំផ្លាញគ្នា នោះទេ»។

តាមរយៈការបង្ហាញសារបែបនេះ របស់អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរបញ្ជាក់ឲ្យដឹងថា នាងហាក់មានអារម្មណ៍ ខឹងសម្បារ មហាជនមួយចំនួន ដែលចូលចិត្តរិះគន់នាង ដោយនាងបានព្រលយចំៗថា គ្រប់យ៉ាងដែលនាងធ្វើ គឺគ្រាន់តែជាអ្នកសម្តែង ដែលចូលរួមលើកកម្ពស់ សិល្បៈខ្មែរតែប៉ុណ្ណោះ មិនបានគិតថា ចង់យកសិល្បៈ មកជាន់ឈ្លី ដូចការរិះគន់ឡើយ ។ នាងមិនមែនជាប្រភេទមនុស្ស ដែលរស់នៅដើម្បីបំផ្លាញប្រទេស ប្រពៃណីខ្មែរឡើយ នាងសង្ឃឹមថា ទស្សនិកជន នឹងយល់ពីអារម្មណ៍របស់នាង ៕