ហ្សូណូ លេច​ដំណឹង​ថា កំពុង​ទាក់​ទង​ស្រី​ថ្មី ភ្លេច​អតីត​ប្រពន្ធ-កូន

ភ្នំពេញ៖ គូស្នេហ៍ក្នុងសិល្បៈ រវាងលោក ហ្សូណូ និងអ្នកនាង ច័ន្ទ សុផានី កន្លងមក ត្រូវមហាជនបានដឹង ជាទូទៅថា អ្នកទាំងពីរ បានបង្កាត់ភ្លើងស្នេហាក្រៅឆាក ជាមួយគ្នារហូតទទួលបាន ចំណងដៃកូនស្រី ដ៏ស្រស់ស្អាតម្នាក់ កាលពីអំឡុងឆ្នាំ២០០៨។ ប៉ុន្តែក្រោយមក ចំណងស្នេហារបស់ពូកគេ ក៏បានឈានដល់ផ្លូវបែកបាក់គ្នាវិញ ខណៈមានដំណឹងថា លោក ហ្សូណូ ជាមនុស្សប្រុស ដែលគ្មានទំនួលខុសត្រូវ ចំពោះប្រពន្ធ-កូន។

រយៈកាលនៃការបែកបាក់ស្នេហ៍ របស់លោក ហ្សូណូ និងអ្នកនាង ច័ន្ទ សុផានី បើគិតរហូតមកទល់នឹងពេលនេះ មានរយៈពេលជាងជិត២ឆ្នាំមកហើយ ពោលគឺចាប់តាំងពីការប្រកាស ជាសារធារណៈ ដែលធ្វើឡើងពីសំណាក់ អ្នកនាង ច័ន្ទ សុផានី កាលពីអំឡុងចុង ឆ្នាំ២០១៣ មកម្ល៉េះថា ខ្លួនបានសម្រេចចិត្ត ផ្តាច់ទំនាក់ទំនង ស្នេហាជាមួយតារាប្រុសរូបនេះ ទៀតហើយ ព្រោះតែមិនអាចបន្តដង្ហើមស្នេហ៍ មួយនេះឲ្យសុខសាន្តបាន ដោយសុខចិត្តរស់នៅអត់ឃ្លានជាមួយកូនស្រី មានឈ្មោះជាស្រ្តីមេម៉ាយ។
ចាប់តាំងពីការប្រកាសនោះមក គេសង្កេតឃើញថា ព័ត៌មានជុំវិញស្នេហា របស់ពួកគេទាំងពីរ ក៏ត្រូវបានស្ងប់ស្ងាត់ អស់មួយខ្យល់ធំ។ ទើបតែថ្មីៗនេះ មានការទម្លាយដំណឹងថា លោកហ្សូណូ ពិតជាបានបំភ្លេច និងមិនបានវិលរកទ្រនំស្នេហ៍ចាស់វិញឡើយ ខណៈលោក ក៏កំពុងផ្តើមស្នេហ៍ថ្មី ជាមួយនារីវ័យក្មេងម្នាក់ ជាអាជីករលក់ខោ-អាវ នៅក្រុងភ្នំពេញ។

បើតាមប្រភព ពីអ្នករស់នៅក្បែរខាង តារាប្រុសលោក ហ្សូណូ បាននិយាយថា បច្ចុប្បន្នលោកបាននឹងកំពុងលួចភ្ជាប់ទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលមានវ័យប្រហែល២៨ឆ្នាំ ជាអ្នករកស៊ីលក់ខោ អាវ នៅម្តុំផ្សារទំនើប សូរិយា។ ពួកគេបានស្គាល់គ្នា ជិត១ឆ្នាំមកហើយ ពោលគឺចាប់តាំងពី លោក ហ្សូណូ បែកបាក់ និងចុះចេញពីអតីតប្រពន្ធ (ច័ន្ទ សុផានី) និង កូនមកម្ល៉េះ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃអ្នកទាំងពីរ តែងឧស្សាហ៍ជួបគ្នាបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែម ជាមួយគ្នាបំផុត ហាក់បីដូចជាយល់ចិត្តគ្នាយ៉ាងខ្លាំង។

ជុំវិញព័ត៌មានលេចឮ ខាងលើគេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះមិនអាចសុំការបំភ្លឺ ពីលោក ហ្សូណូ បាននៅឡើយទេ។ ដូច្នេះ LookingTODAY សង្ឃឹមថា នឹងមានការចេញមុខបកស្រាយ ពីសំណាក់តារាប្រុស រូបសង្ហាលោក ហ្សូណូ នៅពេលក្រោយ ដើម្បីឲ្យមហាជនបានដឹងថា ជាការពិត ឬយ៉ាងណា។

គួររំឭកថា ការបែកបាក់ស្នេហ៍ រវាងតារាចម្រៀងប្រុស របស់ផលិតកម្ម ហង្សមាស លោកហ្សូណូ និង អតីតពិធីការិនីល្បីឈ្មោះ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ អ្នកនាង ច័ន្ទ សុផានី កាលនោះបានធ្វើឲ្យមហាជន ជាច្រើននាំគ្នារិះគន់ខ្លាំង ទៅលើទង្វើគ្មានទំនួលខុស ត្រូវពីសំណាក់ភាគី ខាងប្រុស លោក ហ្សូណូ ថាជាប្រុសអត់ចរិក បង្កើតកូនមកហើយ បែរជារត់ចោល ទុកឲ្យក្មេង ដែលមិនទាន់ដឹងក្ដី នៅកំព្រីកំព្រា ខ្វះភាពកក់ក្តៅ មិនដូចក្មេងដទៃ ដែលទទួលបានការថ្នាក់ថ្នម មើលថែនៅជួបជុំគ្នា រវាងឪពុក និងម្តាយ៕

ហ្សូណូ លេច​ដំណឹង​ថា កំពុង​ទាក់​ទង​ស្រី​ថ្មី ភ្លេច​អតីត​ប្រពន្ធ-កូន

ហ្សូណូ លេច​ដំណឹង​ថា កំពុង​ទាក់​ទង​ស្រី​ថ្មី ភ្លេច​អតីត​ប្រពន្ធ-កូន

ហ្សូណូ លេច​ដំណឹង​ថា កំពុង​ទាក់​ទង​ស្រី​ថ្មី ភ្លេច​អតីត​ប្រពន្ធ-កូន

ហ្សូណូ លេច​ដំណឹង​ថា កំពុង​ទាក់​ទង​ស្រី​ថ្មី ភ្លេច​អតីត​ប្រពន្ធ-កូន

ហ្សូណូ លេច​ដំណឹង​ថា កំពុង​ទាក់​ទង​ស្រី​ថ្មី ភ្លេច​អតីត​ប្រពន្ធ-កូន