ព្រឺសម្បុរ ពេញរោងកុន ជាមួយរឿង «Goosebump»

ភ្នំពេញ៖ Sony Picture បាននាំមកនូវរឿងថ្មីមួយទៀត ដែលនិយាយ អំពីក្មេងជំទង់ម្នាក់ Zach Cooper សម្ដែង ដោយ Dylan Minnette កំពុងតែសោកសៅ ព្រោះតែការប្តូរផ្ទះថ្មី បានរកឃើញ ចំណូលចិត្តថ្មី នៅពេលគេប្រទះ នឹងស្រីស្អាត Hannah (Odeya Rush) ដែលជាអ្នកជិតខាងរបស់គេ។

គេក៏បានរាប់អានមិត្តថ្មីម្នាក់ទៀតឈ្មោះ Champ (Ryan Lee) ។ តែសំណាងមិនមែនមានរហូតទេ ពេល Zach បានដឹងពីរឿងអាថ៌កំបាំងរបស់ប៉ា Hannah, R.L. Stine (Jack Black),  ជាអ្នកនិពន្ធរឿងលក់ដាច់បំផុតសេរី «រឿង ព្រឺសម្បុរ» នោះ គេបានដឹងខ្លួនថាគេជួបនឹងមហន្តរាយមួយដែលធ្វើឱ្យជីវិតគេកែប្រែអស់ក្នុងមួយពព្រិចភ្នែក។
ជីវិតផ្សងព្រេងដែលជួបនឹងបិសាចនានាក្នុងសៀវភៅនោះបានក្លាយជាការពិត ធ្វើឱ្យ Zach, Hannah, Champ, និង Stine ត្រូវរួមដៃគ្នាដើម្បីគេចឱ្យផុតពីការតាមធ្វើបាបរបស់បិសាចដែលចេញពីសៀវភៅហើយរកវិធី ចាប់ពួកគេចូល សៀវភៅវិញ ៕

ទស្សនា Trailer នៅទីនេះ

ព្រឺសម្បុរ ពេញរោងកុន ជាមួយរឿង «Goosebump»

ព្រឺសម្បុរ ពេញរោងកុន ជាមួយរឿង «Goosebump»

ព្រឺសម្បុរ ពេញរោងកុន ជាមួយរឿង «Goosebump»