YG ចេញមុខ​បញ្ចប់​ចម្ងល់​ដំណឹង​ស្នេហ៍​នាង CL និង Song Min Ho

កូរ៉េ៖ តារាចម្រៀងដ៏ល្បីល្បាញមេក្រុម2NE1 កញ្ញា CL ថ្មីៗ នេះត្រូវបានព័ត៌មានមួយចំនួនចុះផ្សាយថា កំពុងមានទំនាក់ទំនងស្នេហាជាមួយ លោក Min Ho សមាជិកក្រុម Winnerដែលស្ថិតនៅក្នុងផលិតកម្មតែមួយ។

ព័ត៌មានពីKorea Times បានឲ្យដឹងនៅថ្ងៃទី២១ខែតុលានេះថាក្រោយលេចឮដំណឹងស្នេហ៍របស់តារាវ័យ២៤ឆ្នាំCLនិង Min Ho មកនោះថ្ងៃនេះអ្នកនាំពាក្យរបស់ផលិតកម្មYG Entertainment បានចេញមុខបកស្រាយពាក្យចចាមអារ៉ាមដោយអះអាងថា CL និង Min Hoមិនបានស្រលាញ់គ្នាដូចព័ត៌មានមួយចំនួនលើកឡើងនោះទេ គឺអ្នកទាំងពីរកំពុងមមាញឹកខ្លាំងណាស់មិនដែលបានជួបគ្នាដូចក្នុងរូបថតនោះទេ ។CLក៏មមាញឹកជាមួយអាល់ប៊ុមចម្រៀងនៅអាមេរិក ហើយ Min Ho ក៏កំពុងវីវក់ជាមួយចម្រៀងថ្មីរបស់ក្រុម Winner ហើយដំណឹង ដែលចុះផ្សាយនេះគឺគ្មានមូលដ្ឋាន ។

សូមបញ្ជាក់ថា ពាក្យចចាមអារ៉ាម រឿងស្នេហារវាង CL និង Song Min Ho នេះបានផ្អើលឡើងបន្ទាប់ពីគេបានឃើញ តារាចម្រៀងទាំងពីរប្រើសំបកទូរស័ព្ទដូចគ្នា និងរូបភាពដើរចេញពីអាងទឹកជាមួយគ្នាដែលYG អះអាងថាទាំងនេះជា រូបភាពកាត់ត ៕

YG ចេញមុខ​បញ្ចប់​ចម្ងល់​ដំណឹង​ស្នេហ៍​នាង CL និង Song Min Ho

YG ចេញមុខ​បញ្ចប់​ចម្ងល់​ដំណឹង​ស្នេហ៍​នាង CL និង Song Min Ho