អាយុ១១ខែ ត្រូវបង្ខំ​ឲ្យ​រៀបការ លុះដឹង​ក្តី​ឈាន​ចូល១៩ឆ្នាំ នារីវ័យ​ក្មេង​ស្នើ​សុំតុលាការ​ឲ្យ​លុប​ចោល​អាពាហ៍​ពិពាហ៍​ខ្លួន

ឥណ្ឌា៖ នារីវ័យក្មេងអាយុ១៩ឆ្នាំម្នាក់ឈ្មោះ Santadevi Meghwal រស់នៅប្រទេសឥណ្ឌា បានចាប់ផ្តើមប្រឆាំងនឹងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន ដោយអះអាងថានាងត្រូវបានបង្ខំឲ្យរៀបការតាំងពីអាយុ១១ខែក្នុងភាពជាទារកម្ល៉េះជា មួយនឹងក្មេងប្រុសម្នាក់ឈ្មោះ Saanval Ram ដែលពេលនោះគេមានអាយុ៩ឆ្នាំហើយនៅពេល Meghwal ឈានចូល ដល់វ័យ១៧ឆ្នាំត្រូវបានអ្នកភូមិប្រាប់ ឪពុកម្តាយឲ្យនាំយកនាងទៅ រស់នៅជាមួយសាច់ថ្លៃ ប៉ុន្តែដោយសារខ្លួនមិនព្រម ទើបធ្វើការតស៊ូប្រឆាំងនឹងការរៀបការដោយបង្ខំនេះ ។

លោក Meghwal បានដាក់ពាក្យប្តឹងតុលាការសុំលុបចោលអាពាហ៍ពិពាហ៍ពីកុមារភាពដោយនិយាយថា ខ្លួនត្រូវបាន គេបង្ខំ ហើយការព្យាយាមសុំលុបចោលជីវិតរៀបការនេះក្រុមគ្រួសារ និងរូបនាងក៏ប្រឈមនឹងការផាកពិន័យ ព្រមទាំង មនុស្សក្នុងសហគមន៍ទាមទារឲ្យចេញពីកន្លែងរស់នៅទៀតផង ព្រោះវាខុសនឹងប្រពៃណីសាសនា ប៉ុន្តែថ្មីៗនេះបាន ក្រុមសិទ្ធិមនុស្សជួយការពាររកយុត្តិធម៌ឲ្យនាង ទើបតុលាការសម្រេចឲ្យនាងមានសេរីភាពឡើងវិញ ដោយចាត់ទុក អាពាហ៍ពិពាហ៍កាលពីកុមារភាពនោះជាមោឃៈផងដែរ ៕

អាយុ១១ខែ ត្រូវបង្ខំ​ឲ្យ​រៀបការ លុះដឹង​ក្តី​ឈាន​ចូល១៩ឆ្នាំ នារីវ័យ​ក្មេង​ស្នើ​សុំតុលាការ​ឲ្យ​លុប​ចោល​អាពាហ៍​ពិពាហ៍​ខ្លួន

  • អាយុ១១ខែ ត្រូវបង្ខំ​ឲ្យ​រៀបការ លុះដឹង​ក្តី​ឈាន​ចូល១៩ឆ្នាំ នារីវ័យ​ក្មេង​ស្នើ​សុំតុលាការ​ឲ្យ​លុប​ចោល​អាពាហ៍​ពិពាហ៍​ខ្លួន已关闭评论
  • 205 views
  • Hide Sidebar
    A+