ស្តាយទូរសព្ទពេក! បុរស​ម្នាក់​លូក​ដៃ​ចូល​ចាន​បង្គន់​ដក​វិញ​មិនរួច បែរ​ជា​ហៅ​ក្រុម​ពន្លត់​អគ្គីភ័យ​ឲ្យ​មកជួយ

ប៉េកាំង៖ បុរសជនជាតិម្នាក់បានប្រាប់គេឲ្យហៅក្រុមពន្លត់អគ្គីភ័យមកបន្ទាន់ ខណៈពេលដែលគាត់កំពុងជាប់ដៃក្នុងចាន បង្គន់ដ៏កខ្វក់មួយ ព្រោះតែលូកដៃយកទូរសព្ទដែលធ្លាក់ចូលក្នុងនោះនៅពេលដែលខ្លួនទាញខោ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Haining ដោយនៅថ្ងៃកើតហេតុបុរសរូបនេះបានចូលទៅក្នុងបន្ទប់ទឹក ហើយក៏បានលើកខោចុះឡើង រួចក៏ធ្លាក់ទូរសព្ទដៃចូលទៅក្នុងចានបង្គន់ជ្រៅៗយកចេញវិញមិនបានទើបគាត់ស្រែកឲ្យ គេឯង ជួយរហូតដល់មានគេឮក៏រត់មកជួយ ប៉ុន្តែនៅតែមិនអាចទាញដៃបុរសនោះចេញមកក្រៅវិញបានឡើយ ទើបពួក គេសម្រេចចិត្តទូរសព្ទទៅក្រុមពន្លត់អគ្គីភ័យឲ្យមកជួយ ។

ក្រុមពន្លត់អគ្គីភ័យបានវាយបំបែកចានបង្គន់ ដើម្បីជួយសង្គ្រោះបុរសរងគ្រោះឲ្យដកដៃមកវិញបាន ដោយចំណាយពេល ប្រហែលជាង១ម៉ោង ហើយបុរសរងគ្រោះរូបនេះមិនអាចរាវរកទូរសព្ទនៅក្នុងចានបង្គន់ឃើញទេ ដោយសារវាធ្លាក់ជ្រៅ ពេក ទើបគេត្រឡប់ទៅផ្ទះវិញ ជាមួយនឹងដៃហើម ហើយក៏គ្មានទូរសព្ទដែរ ៕

ស្តាយទូរសព្ទពេក! បុរស​ម្នាក់​លូក​ដៃ​ចូល​ចាន​បង្គន់​ដក​វិញ​មិនរួច បែរ​ជា​ហៅ​ក្រុម​ពន្លត់​អគ្គីភ័យ​ឲ្យ​មកជួយ