ប្លែកមែន! ស្ត្រី​ម្នាក់​ផ្តល់​កិត្តិយស​ឲ្យ​កូន​ប្រុស ដែល​ស្លាប់​ដោយ​ដាក់​សព​ឲ្យ​អង្គុយ ផឹក​ស៊ី​ក្នុង​បារ​របស់​ខ្លួន

បរទេស៖ ស្ត្រីម្នាក់រស់នៅក្នុងទីក្រុង San Juan ប្រទេស Puerto Rico បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាងផ្តល់ កិត្តិយសឲ្យកូនប្រុសដែលស្លាប់ទៅហើយនោះ ដោយដាក់សពឲ្យអង្គុយនៅក្នុងបាររបស់ខ្លួន មើលទៅដូចជាមនុស្សកំពុងអង្គុយផឹកស្រាអញ្ចឹង ។

ប៉ូលិសបាននិយាយថា បុរសជាកូននេះឈ្មោះ Jomar Aquayo Collazo ត្រូវបានឃាតកបាញ់សម្លាប់នៅកន្លែងផឹក ស៊ីរបស់ម្តាយខ្លួនប្រមាណជា ២-៣ ថ្ងៃមុនពេលដែលគាត់នឹងឈានចូលដល់អាយុ២៣ឆ្នាំទៅហើយ ។

ស្ត្រីជាម្តាយដែលស្រឡាញ់កូនប្រុសម្នាក់នេះ បានតុបតែងខ្លួន សពកូនដោយស្លៀកពាក់ខោអាវឲ្យរួចដាក់ឲ្យអង្គុយនៅ តុអាហារដូចជា មនុស្សធម្មតា ព្រមទាំងពាក់វ៉ែនតាឲ្យទៀតផង ធ្វើឲ្យភ្ញៀវមួយចំនួនដែលចូលក្នុងហាងគិតថា មនុស្ស មែនទែន កំពុងតែអង្គុយរីករាយ នឹងការផឹកស្រានៅឯតុរបស់ខ្លូន ដោយមិនដឹងថា ជាសាកសពមនុស្សឡើយ ៕

ប្លែកមែន! ស្ត្រី​ម្នាក់​ផ្តល់​កិត្តិយស​ឲ្យ​កូន​ប្រុស ដែល​ស្លាប់​ដោយ​ដាក់​សព​ឲ្យ​អង្គុយ ផឹក​ស៊ី​ក្នុង​បារ​របស់​ខ្លួន

  • ប្លែកមែន! ស្ត្រី​ម្នាក់​ផ្តល់​កិត្តិយស​ឲ្យ​កូន​ប្រុស ដែល​ស្លាប់​ដោយ​ដាក់​សព​ឲ្យ​អង្គុយ ផឹក​ស៊ី​ក្នុង​បារ​របស់​ខ្លួន已关闭评论
  • 345 views
  • Hide Sidebar
    A+
Publish on:2015/10/22  Category:កំសាន្ត