១០ចំណុច ពីវីរុស HPV បង្កឲ្យ​មាន​ជំងឺ​មហា​រីក​មាត់​ស្បូន ដែល​អ្នក​មិន​ធ្លាប់ដឹង..!

សុខភាព៖ ថ្មីៗនេះ យុទ្ធនាការប្រឆាំង ជំងឺមហារីកមាត់ស្បូន ហាក់កំពុងតែកើតឡើង យ៉ាងក្ដៅគគុក ខណៈដែលអង្គការ សុខភាពពិភពលោក បានប្រកាសថា ជំងឺនេះជាឃាតករឈាមត្រជាក់ ហើយសម្លាប់ស្ត្រី លើពិភពលោក ដោយមិនញញើតដៃ ។
 
ជំងឺនេះ បង្កឡើងដោយវីរុសម្យ៉ាង មានឈ្មោះថា «HPV ( Human Papiloma Virus )» ដែលជាមេរោគចំបង ក្នុងការបង្កជំងឺ តែថ្ងៃនេះ គេហទំព័រយើង នឹងណែនាំអ្នកឲ្យស្គាល់ កាន់តែច្បាស់ថា វីរុសចង្រៃអុតត្បាតនេះ មានលក្ខណៈសំខាន់អ្វីខ្លះ?
 
ទី១. HPV វាមិនមែន ជាមេរោគមួយប្រភេទ ហើយមានតែមួយក្រុមទេ តែវាមានដល់ទៅ ១៧០ប្រភេទផ្សេងគ្នា ។
ទី២. HPV មហាជនទូទៅ មិនសំដៅតែលើស្ត្រីប៉ុណ្ណោះ ដែលអាចផ្ទុកជំងឺនេះ តែវាកើតឡើងទាំងពីរភេទដូចគ្នា គ្រាន់តែមកពីបុរសគ្មានស្បូន ទើបមិនអាចកើតមហារីកបាន ។
 ទី៣. មនុស្សគ្រប់គ្នា ស្ទើរតែមាន HPV ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលលេចចេញជារោគសញ្ញា ។
ទី៤. HPV វាបង្ករោគតែម្ដុំ ប្រដាប់បន្តពូជពិតមែន តែធាតុពិតវាលើនៅលើស្បែក ពិសេសវាអាចចូលទៅសំងំ ក្នុងបំពង់ករ ធ្វើឲ្យស្អក ក្អក ឬកណ្ដាស់ ជួលកាលអាចចេញមក តាមការដកដង្ហើម ។
ទី៥. គេរកឃើញ HPV ក្នុងមហារីមាត់ស្បូន ក៏ពិតមែន តែសំណាងអាក្រក់ គេរកវាឃើញ នៅក្នុងមហារីកបំពង់ករ មាត់ និង មហារីកក្រសាលគូទផងដែរ ។

ទី៦. អ្នកមានអនាម័យមាត់ធ្មេញល្អ អាចនឹងមិនងាយប្រឈម នឹងជំងឺនេះ តែអ្នកដែលដុសធ្មេញមិនទៀងទាត់ ឬក៏មានបញ្ហាមាត់ធ្មេញ ងាយប្រឈមខ្លាំង នឹងជំងឺនេះ ។
ទី៧ ស្រោមអនាម័យ អាចការពាអ្នកពីជំងឺ តែមិនប្រាកដមួយរយភាគទេ វានៅតែអាចកើត ទោះអ្នកប្រើស្រោមអនាម័យ គ្រប់ពេលរួមភេទ ក៏ដោយ ។
ទី៨. អ្នកជក់បារី ពេលដែលអ្នកមានជំងឺនេះ ធ្វើឲ្យអ្នកកាន់តែចុះខ្សោយ និង វិវត្តន៍ទៅរកដំណាក់កាល កាន់តែធ្ងន់ធ្ងរ ព្រោះការជក់បារី ធ្វើឲ្យប្រព័ន្ធសុំាំនៃរាង្គកាយ ចុះខ្សោយជាលំដាប់ ។
 ទី៩. វ៉ាក់សាំងការពារជំងឺនេះ មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ស្ត្រីចាប់ពីអាយុ ៩ឆ្នាំ និងស្ត្រីដែលមិនទាន់ប្រឡូកក្នុងសមរភូមិផ្លូវភេទ ។
ទី១០. វ៉ាក់សាំងនេះ មិនមែនមានតែស្ត្រីទេ វាក៏មានសម្រាប់បុរសផងដែរ តែសម្រាប់នៅបរទេសប៉ុណ្ណោះ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មិនទាន់មានសម្រាប់បុរស នៅឡើយទេ ៕

១០ចំណុច ពីវីរុស HPV បង្កឲ្យ​មាន​ជំងឺ​មហា​រីក​មាត់​ស្បូន ដែល​អ្នក​មិន​ធ្លាប់ដឹង..!

១០ចំណុច ពីវីរុស HPV បង្កឲ្យ​មាន​ជំងឺ​មហា​រីក​មាត់​ស្បូន ដែល​អ្នក​មិន​ធ្លាប់ដឹង..!

  • ១០ចំណុច ពីវីរុស HPV បង្កឲ្យ​មាន​ជំងឺ​មហា​រីក​មាត់​ស្បូន ដែល​អ្នក​មិន​ធ្លាប់ដឹង..!已关闭评论
  • 271 views
  • Hide Sidebar
    A+
Publish on:2015/10/22  Category:កំសាន្ត