សំណាង​មិនមែន​ចេះ​តែ​កើត​មាន​ទេ​! បុរស​ក្រីក្រ​ម្នាក់​សន្សំ​លុយ​ទិញ​ដីស្រែ​ប៉ះ​ចំ​ដី​មាន​រ៉ែ​ត្បូង

សំណាង​មិនមែន​ចេះ​តែ​កើត​មាន​ទេ​! បុរស​ក្រីក្រ​ម្នាក់​សន្សំ​លុយ​ទិញ​ដីស្រែ​ប៉ះ​ចំ​ដី​មាន​រ៉ែ​ត្បូង

ខេត្តរតនគិរី ៖ លោក​ឃឹម ហ៊ីង អតីត​យុទ្ធ​ជន រស់នៅ​ភូមិ​១ ឃុំ​ត្រពាំង​ជ្រេ​ស ស្រុក​កូន​មុំ មានកូន​ប្រុស​ស្រី​ក្នុង​បន្ទុក រួម​ទាំង​ចៅ​ផង​ចំនួន​១៨​នាក់ មាន​ជីវភាព​ទីទាល់​ក្រ គ្មាន​ដីស្រែ​ធ្វើ​នឹង​គេ​ទេ ទើបនឹង​សន្សំ​លុយ​បាន​បន្តិចបន្តួច​ទិញ​ដី​បាន​មួយ​ចំនួន​ជាង​៨០A តែ​ប៉ុណ្ណោះ​ស្ថិត​នៅ​ភូមិ​៤ ហៅ​គ​៦០ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ តែ​ចៃដន្យ​ដីស្រែ​ដែល​គាត់​ទិញ​បាន​នោះ​មិន​បាន​ធ្វើស្រែ​ទេ គឺ​មាន​សុទ្ធតែ​ត្បូង​ប្រភេទ​កែវ​ណាំ​ហ្វា និង​ត្បូង​ថ្មកែវ​។

លោកពូ ឃឹម ហ៊ីង បាន​បន្ត​ថា គ្រួសារ​គាត់​រស់នៅ​ដោយ​អាស្រ័យ​ទៅ​លើ​ការ​ជីក​ត្បូង​ដើម្បី​លក់​ចិញ្ចឹម​គ្រួសារ ហើយ​ការ​ជីក​ត្បូង​គេ​ទិញ​ជា​គីឡូក្រាម ដោយ​តម្លៃ​ខ្ពស់​បំផុត​ក្នុង​១​គីឡូក្រាម​១​ម៉ឺន​រៀល លោក​បន្ត​ទៀត​ថា ថ្ងៃ​ណា​ហេង​អាច​ទទួល​បាន​ប្រាក់​កំ​រ៉ៃ​ចាប់ពី​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល តែ​មិន​បាន​រាល់ថ្ងៃ​នោះ​ទេ ជីក​៤​ទៅ​៥​ថ្ងៃ​មិន​ត្រូវ​ក៏​មាន​ដែរ​។

ជាង​នេះ​ទៀត​លោក​បាន​ត្អូញត្អែរ​ថា គ្រួសារ​គាត់​ទាល់​ដៃជើង​ណាស់​មិនសូវ​មាន​កម្លាំង​អាច​ធ្វើការ​ធ្ងន់​បាន ព្រោះ​កូន​នៅ​តូច​ៗ​។ គួរ​បញ្ជាក់​ថា ត្បូង​កែវ​ណាំ​ហ្វា គឺជា​ថ្ម​ម្យ៉ាង​ដែល​មាន​ពណ៌​ស្វាយ ឫ​ពណ៌​ដូច​ជា​ថ្មកែវ ហើយ​ប្រភេទ​ត្បូង​ដែល​អណ្តែត​នៅ​លើ​ដី និង​នៅ​ក្នុង​ដី​ជំរៅ​ចាប់ពី​៥០​សង្ទីម៉ែត្រ ទៅ​៨០​សង្ទីម៉ែត្រ​(​ជម្រៅ​កន្លះ​ម៉ែត្រ​) ងាយស្រួល​កកាយ​រក​ណាស់ បច្ចុប្បន្ន​ប្រជាជន​ជាតិខ្មែរ​ក៏​ដូច​ជា​ភ្ញៀវ​បរទេស​គេ​និយម​ប្រើ​ណាស់​ដោយ​គេ​យក​មក​កែ​ច្នៃ​ធ្វើ​ជា​គ្រឿងអលង្ការ ខ្សែ​.​ក ខ្សែដៃ ឫ​គ្រឿង​លម្អ​ផ្សេង​ៗ​ទៀត​ក៏​បាន​ដែរ ។

សព្វ​ថ្ងៃនេះ​គាត់​លក់​ត្បូង​ទាំង​២​ប្រភេទ​ខាងលើ គឺ​លក់​ឱ្យ​កុងសែ​នៅ​ក្នុង​ក្រុង​បាន​លុង​តែ​ម្តង​។ លោក​ឃី​ម ហ៊ីង បាន​បន្ថែម​ទៀត​ថា លោក​គ្រាន់តែ​ប្រកប​មុខរបរ​នេះ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ខ្លះ​មាន​សមត្ថកិច្ច​មូលដ្ឋាន​តម្រូវ​ឱ្យ​គាត់​បង់លុយ​ចំនួន​១​លាន​២​សែន​រៀល​ក្នុង​មួយ​ឆ្នាំង ក្នុង​នោះ​ដែរ​គ្រួសារ​ខាងលើ​មិន​បាន​បញ្ជាក់​ថា អង្គភាព​ណា​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​លោក​ហ៊ុន ប៊ុ​ន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ចោទប្រកាន់​រឿង​សមត្ថកិច្ច​តម្រូវ​ឱ្យ​បង់ប្រាក់​នោះ​លោក​អត់​បានដឹង​ទេ ក៏​ប៉ុន្តែ​គ្រួសារ​ជីក​ត្បូង​ខាងលើ​គឺ​ជីក​លក្ខណៈ​គ្រួសារ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​។

សូម​បញ្ជាក់​ថា នៅ​ចំណុច​ជីក​ត្បូង​ខាងលើ​មាន​តែ​គ្រួសារ​គាត់​មួយ​គត់​៕