ចាន់ វឌ្ឍនាកា ស៊ុត​ Hat-trick ជួយបឹងកេត ឈ្នះ ភ្នំពេ​ញ​ក្រោន ទៅ​លេង​ Toyota Mekong

ចាន់ វឌ្ឍនាកា ស៊ុត​ Hat-trick ជួយបឹងកេត ឈ្នះ ភ្នំពេ​ញ​ក្រោន ទៅ​លេង​ Toyota Mekong

ក្រុម​បឹងកេត​អង្គរ​បាន​ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​សម្រាប់​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​អនុ​តំបន់​ទន្លេ​មេគង្គ​ Toyota Mekong Club Championship 2015 បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល​ ៤-២ សម្រាប់​​ការ​ប្រកួត​​លីក​បាល់​ទាត់​កំពូល​កម្ពុជា​សប្តាហ៍​​ទី​​២២​ដែល​ជា​សប្តាហ៍​បញ្ចប់​វគ្គ​ប្រកួត​សន្សំ​ពិន្ទុ។

 

ចាន់ វឌ្ឍនាកា ស៊ុត​ Hat-trick ជួយបឹងកេត ឈ្នះ ភ្នំពេ​ញ​ក្រោន ទៅ​លេង​ Toyota Mekongចាន់ វឌ្ឍនាកា អបអរ បន្ទាប់​ពី​ស៊ុត​ចូល​ទី

 

ការ​ប្រកួត​នៅ​ស្តាត​ចាស់​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​រៀង​ៗ​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​ក្រុម​របស់​ខ្លួន ចាន់ វឌ្ឍនាកា​ បាន​ទម្លាយ​សំណាញ់​ទី​របស់​ភ្នំពេញ​​ក្រោន​​​បាន​យ៉ាង​លឿន​ដើម្បី​ឲ្យ​បឹង​កេត​នាំ​មុខ​១-០​នៅ​នាទី​​ទី​៦​ ​ប៉ុន្តែ​ភាព​សប្បាយ​រីក​រាយ​ត្រូវ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​ខ្សែ​បម្រើ​ប្រយុទ្ធ​ Shane Booyshane បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន​តាម​ស្មើ​១-១​នៅ​នាទី​ទី​១៦។  ទោះ​​យ៉ាង​​ណា នៅ​នាទី​ទី​៣៦​​ តារា​ឆ្នើម​លេខ​១១​របស់​បឹងកេត​ដដែល​បាន​ទម្លាយ​សំណាញ់​ទី​របស់​ភ្នំពេញ​ក្រោន​​១គ្រាប់​ទៀត​ដើម្បី​ឲ្យ​បឹងកេត​នាំមុខ​​ម្តង​ទៀត​២-១​ សម្រាប់​ចប់​តង់​ទី​១។

 

ចំណែក​នៅ​តង់​ទី២ ក្រុម​បឹងកេត​អង្គរ​បាន​បន្ថែម​​៣​គ្រាប់​ទៀត​​ដែល​ជា​ការ​ស៊ុត​ចូល​ទី​របស់​តារា​ឆ្នើម​ ចាន់ វឌ្ឍនាកា ២​គ្រាប់  និង​ឃួន ឡាបូរ៉ាវី​១​គ្រាប់ ខណៈ​ខ្សែ​ប្រយុទ្ធ Bisan រក​បាន​គ្រាប់​បាល់​ទី​ពីរ​នៅ​ម៉ោង​បន្ថែម​៩០+៤។ ចប់​ការ​ប្រកួត​ភ្នំពេញ​ក្រោន​បាន​ចាញ់​បឹងកេត​ដោយ​លទ្ធផល ៤-២។ ជ័យជម្នះ​​ដោយ​គ្មាន​វត្តមាន​គ្រូ​ធំ​ប្រាក់ សុវណ្ណារ៉ា​នេះ​បាន​ជួយ​ឲ្យ​បឹង​កេត​បាន​លេខ​១​​នៃ​តារាង​លីក​បាល់ទាត់​កម្ពុជា​ និង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015៕

 

ចាន់ វឌ្ឍនាកា ស៊ុត​ Hat-trick ជួយបឹងកេត ឈ្នះ ភ្នំពេ​ញ​ក្រោន ទៅ​លេង​ Toyota Mekong

 

ចាន់ វឌ្ឍនាកា ស៊ុត​ Hat-trick ជួយបឹងកេត ឈ្នះ ភ្នំពេ​ញ​ក្រោន ទៅ​លេង​ Toyota Mekong

 

អត្ថបទ៖ ជាន ចាន់រ៉ា​​