ពល​​រដ្ឋ​​រស់​​នៅ​​តាម​​បន្ទាត់​​ព្រំ​​ដែន​​ខ្មែរ​​ថៃ​​ត្អូញ​​ត្អែ​​ ពី​​មុខ​​រប​​ដុត​​ធ្យូង​​លក់​​មិន​​បាន​​សល់​​ប្រាក់​​ចំ​ណេញ​​

បន្ទាយមានជ័យ: ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​តស៊ូ​រស់​នៅ​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ កំ​ពុង​តែ​ព្រួយ​បា​រម្ភ​ និង មុខ​រប​ដុត​ធ្យូង​របស់​ពួក​គាត់ ព្រោះ​ថា​ថ្មី​ៗ​នេះ​ អ្នក​ភូមិ​ខាង​លើ​បាន​ចាប់​យក​មុខ​នេះ​តាំង​ពី​យូ​យា​ណាស់​មក​ហើយ​ ។ ថ្លែងប្រាប់អ្នកសារព័ត៏មានដោយអ្នកភូមិម្នាក់រស់នៅភូមិបន្ទាយឆ្មាឃុំគោករមៀត ស្រុក​ថ្ម​ពួក​ខេត្ត​បន្ទា​យ​មាន​ជ័យ​ថា​: សព្វ​ថ្ងៃ​នេះ​អ្នក​ស្រុក​នៅ​តាម​ជាយ​ដែន​ខ្មែរ​ហាក់​មា​នជីវ​ភាព​មិន​គ្រប់​គ្រាន់​ឡើ​យ​ ព្រោះ​មុខ​រប​ជា​ដុំ​កំ​ភួ​ន​រក​ចំ​ណូល​នោះ​ពុំ​មាន​ទេ​ ។ អ្នកម៊ីង ឡាន សុខាមានអាយុ៤៩ឆ្នាំជាកសិកររស់នៅភូមិខាងលើដែរនោះ បានឲ្យដឹងថា: អ្នកជាយដែនខ្មែរថៃ មិន​មាន​មុខ​រប​អ្វី​ឲ្យ​សម​សួន​ដូច​អ្នក​នៅ​ក្នុង​ក្រុ​ង​ភ្នំ​ពេញ​ឡើយ​ អ្នក​ភូ​មិ​ថ្លែង​បន្ត​ថា:​ការ​ងារ​សព្វ​ថ្ងៃ​គឺ​អ្ន​ក​ភូ​មិ​ពឹង​ផ្នែក​តែ​ និង ការ​ងារ​ស៊ី​ឈ្នួល​ឲ្យ​ប្រ​ជា​ជន​ថៃ​រក​ព្រឹក​ហូប​ព្រឹក​រក​ល្ងាច​ហូប​ល្ងាច​ ដូ​ច្នេះ​ការ​ចិ​ញ្ចឹម​ជី​វិ​ភា​ព​របស់​ពួក​គាត់​មិន​គ្រប់​គ្រាន់​ទេ ។ ចំណែកអ្នកភូមិគោកស្បែងវិញក៏បានលើកឡើងនិងសម្តែងនូវក្តីកង្វល់ចំពោះមុខរបដុតធ្យូងលក់ដោះស្រាយជីវភាពប្រចាំឆ្នាំងបាយ ថាះ អំណឹះតទៅមុខរបដុតធ្យូងរបស់អ្នកភូមិនឹងត្រូវបាត់បង់ ព្រោះថាសព្វថ្ងៃនេះ ឈើព្រៃ ឬសឈើដែលនៅកប់ក្នុងដីចំការស្រែនោះបានរលាយហិនហោចអស់ហើយដែរ ជាង​នេះ​ទៅ​ទៀត​នោះ​តម្លៃ​ធ្យូង​សព្វ​ថ្ងៃ​បាន​ធ្លាក់​ថ្លៃ​ជាង​មុន​ប្រ​មាណ​ជា ៤០០០រៀល ឯ​ណោះ ។ មូល​ហេ​តុ​នៃ​ការ​ចុះ​ថ្លៃ​ធ្យូង​នោះ​ គឺ​ដោ​យ​សារ​ឈ្មួញថៃគេជាអ្នកទម្លាក់ថ្លៃព្រោះពុំដូច្នោះទេ រថ​យន្ត​គេ​មិន​ចូល​មក​ប្រ​មូល​ទិញ​ធ្យូង​ពី​អ្នក​ភូមិ​ទៀត​ឡើយ​ ។ អ្នកភូមិនៅប្រាសាទត្បែងបានប្រាប់តាមទូរសព្ទ័មកថា:ធ្យូងពីមុនឈ្មួញថៃគេឲ្យថ្លៃ១ការ៉ុងតម្លៃ១៥០ប្រាក់បាតថៃ ប៉ុន្តែបច្ចុប្បន្ននេះធ្យូង១ការ៉ុងបានចុះថ្លៃមកនៅត្រឹម១២០បាតប្រាក់ថៃ ហើយពេលដឹកមកដល់ព្រំដែន ត្រូវ​បង់​ប្រា​ក់​ឲ្យ​កុង​ត្រូល​ជជុះ​របស់​ទា​ហា​ន​វរសេ​នា​តូច​ស្មើរ​ជើង​លេខ ៥០៥ មួយ​កា​រ៉ុង ២០០០​រៀល ដូ​ច្នេះ​បើ​ធ្យូង​មួយ​គោ​យន្ត​ត្រូវ​ចំ​ណាយ​ប្រា​ក់​បង់​ឲ្យ​សមត្ថ​កិច្ច​អស់​យ៉ាង​ហោច ៤០០០០​រៀល ដែរ​ក្នុង​មួយ​ជើង​ៗ​ ហើ​យ​ក្នុង​មួយ​ថ្ងៃ​ឈ្មួញ​ថៃ​បាន​ប្រ​មូលទិញធ្យូងពីពលរដ្ឋកម្ពុជាមិនក្រោមពី៥រថយន្តធុនធំនោះឡើយ ។ បែបណាក៏ដោយអង្គការសង្គមស៊ីវិល បាន​ហៅ​ការ​ដាក់​កុង​ត្រូល​ជជុះ​ដោយ​កង​យោ​ធាវ​រសេ​នា​តូច​ស្មើ​រជើង​លេខ ៥០៥ នោះ […]