នគរបាល ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលករ១៨នាក់ ប៉ងឆ្លងដែនខុសច្បាប់ ទៅធ្វើការ នៅប្រទេសថៃ

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ខេត្តបន្ទាយមានជ័យ សហការជាមួយ កំលាំងចំរុះ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ បានចុះបង្ក្រាទប់ស្តាត់ពលករ មិនឲ្យឆ្លងដែន ដោយខុសច្បាប់ ស្ថិតនៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃចំនួន១៨នាក់ ស្រី០៨នាក់ កុមារ០៣នាក់ ក្រោយពីពួកគេប៉ងឆ្លងទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។

ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា សម្រាប់ប្រជាពលករ ទាំងនោះត្រូវបានមន្រ្តីរបស់លោក ធ្វើការអប់រំ ហើយឲ្យត្រឡប់ទៅវិញ ដោយពន្យល់ទៅស្វែងរកការធ្វើលិខិតស្នាមត្រឹមត្រូវវិញ ជៀសវាងមានគ្រោះថ្នាក់ដល់ជីវិត នៅពេលឆ្លងដែនខុសច្បាប់។

ស្នងការនគរបាលខេត្ត បានដាក់ផែនការ ឲ្យកម្លាំងនគរបាល តាមវរៈ តាមបណ្តាស្រុក និងតាមព្រំដែន សហការគ្នាធ្វើការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ចំពោះការលួចឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ហើយកម្លាំងនគរបាល បានឃាត់ខ្លួនបានជាបន្តបន្ទាប់៕

នគរបាល ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលករ១៨នាក់ ប៉ងឆ្លងដែនខុសច្បាប់ ទៅធ្វើការ នៅប្រទេសថៃ

នគរបាល ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលករ១៨នាក់ ប៉ងឆ្លងដែនខុសច្បាប់ ទៅធ្វើការ នៅប្រទេសថៃ