បែកធ្លាយរូបរាង និងលក្ខណៈពិសេសរបស់ Huawei Mate 8

ភ្នំពេញ៖ តួខ្លួនធ្វើពីលោហៈ ជាមួយអេក្រង់ធំទំហំ ៦អ៊ីញ និងបច្ចេកវិទ្យាសម្គាល់ ក្រយ៉ៅដៃល្បឿនលឿន ព្រមទាំង កាមេរ៉ាទំហំ ១៣មេហ្គាភិចសែល ធ្វើឲ្យ Huawei Mate 7 ក្លាយជាកំពូលស្មាតហ្វូន របស់ Huawei នាចុងឆ្នាំ ២០១៤ ប៉ុន្តែអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ Mate 8 មានរូបរាងកាន់តែប្រណិត និងទាក់ទាញជាងសិស្សច្បង Mate 7។

កន្លងមកមានការបែកធ្លាយនូវរូបរាងមួយចំនួនពីរូបរាងរបស់ Huawei Mate 8 ប៉ុន្តែព័ត៌មានទាំងនោះយ៉ាងដូចជា មិនសូវច្បាស់លាស់ និងព័ត៌មានមួយចំនួនលាយឡំបញ្ចូលជាមួយ Mate S។ ចំណែកប្រពភថ្មី ដែលគួរឲ្យទុកចិត្ត បាននេះ បានពាំនាំមកនូវរូបរាងរបស់ Huawei Mate 8 និងលក្ខណៈពិសេសរបស់វា។

Huawei Mate 8 នឹងបំពាក់ដោយអេក្រង់ទំហំធំទូលាយរហូតដល់ ៦អ៊ីញ ប្រើប្រាស់បន្ទះឈីបប្រភេទថ្មី Kirin 950 ដែលលឿន និងមានថាមពលខ្លាំង ទាំងនេះអរគុណដល់បច្ចេកវិទ្យារបស់ 16nmFinFET និង big LITTLE។ CPU ទាំង ៨គ្រាប់របស់ Huawei Mate 8 បែងចែកជាពីរគឺ ៤គ្រាប់ជាប្រភេទ Cortex-A72 មានទំហំ 2.4 GHz និង ៤គ្រាប់ទៀតជាប្រភេទ Cortex-A53 មានទំហំ 2.0 GHz ដែលខ្លាំងជាង Samsung Exynos 7420 និង Qualcomm Snapdragon 810។

GPU របស់ Huawei Mate 8 គឺអស្ចារ្យជាងត្រកូល Mate ស៊េរីមុន បំពាក់ដោយ ARM Mali-T880 ភ្ជាប់ជាមួយ ani7 coprocessor និង ឈីបសំឡេងលក្ខណៈឯករាជ្យចំនួន ៤ប្រភេទ Tensilica Hi-Fi។ អង្គចងចាំរបស់ Huawei Mate 8 មាន ២ប្រភេទគឺ RAM 4GB ជាមួយ ROM 64GB និង RAM 3GB ជាមួយ ROM 32GB។

តម្លៃរបស់ Huawei Mate 8 ដែលជាកំពូលស្មាតហ្វូន Huawei លំដាប់ Hi-End មួយនេះ ត្រូវបានគេទម្លាយថា មានតម្លៃប្រហែល ៥២០ដុល្លារអាមេរិក សម្រាប់ RAM ទំហំ 3GB និង ៦១០ដុល្លារអាមេរិក សម្រាប់ RAM 4GB ណៈដែលស្មាតហ្វូនម៉ូដែលនេះ ត្រូវបានគេរំពឹងថានឹងចេញលក់នៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខ៕

បែកធ្លាយរូបរាង និងលក្ខណៈពិសេសរបស់ Huawei Mate 8

បែកធ្លាយរូបរាង និងលក្ខណៈពិសេសរបស់ Huawei Mate 8

បែកធ្លាយរូបរាង និងលក្ខណៈពិសេសរបស់ Huawei Mate 8