សមត្ថកិច្ច ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ បើកដៃឲ្យ ថៅកែវៀតណាម ដឹកឥវ៉ាន់ចាបហ៊ួយ សំពីងសំពោង មិនខ្វល់ពីសុវត្ថិភាព អ្នកដំណើរដទៃ

រតនគិរីៈ ជារៀងរាល់ថ្ងៃពេលល្ងាច ថ្ងៃជិតលិចគេសង្កេតឃើញ ថៅកែជនជាតិវៀតណាម បានដឹកឥវ៉ាន់ចាបហ៊ួយជាច្រើនប្រភេទ និងទឹកសុទ្ធមកស្តុកទុក នៅឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ តាមរថយន្តម៉ាកសាំយ៉ុង។ ប៉ុន្តែការដឹកជញ្ជូនឥវ៉ាន់ ចាបហ៊ួយគ្រប់ប្រភេទនិងទឹកសុទ្ធ មកពីវៀតណាម កាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវនេះ តែសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកដៃឲ្យថៅកែវៀតណាម ផ្ទុកឥវ៉ាន់សំពីងសំពោងស្រេច តែក្បាលចិត្ត មិនខ្វល់ពីសុវត្ថិភាពអ្នកដំណើរដទៃនោះឡើយ។

បើតាមមន្ត្រីគយ ប្រចាំការច្រកទ្វារអូរយ៉ាដាវ ប្រាប់ឲ្យដឹងថា ខាងជំនាញមិនអាចហាមឃាត់ថៅកែ មិនឲ្យផ្ទុកលើសចំណុសនោះទេ ពោលគឺពួកគាត់មានភារកិច្ច ត្រួតពិនិត្យតែលើការបង់ពន្ធនាំចូលតែប៉ុណ្ណោះ។

បើតាមប្រជាពលរដ្ឋ មានលំនៅឋានក្បែរឃ្លាំងស្តុកឥវ៉ាន់ខាងលើ ប្រាប់ឲ្យដឹងថា ថៅកែជនជាតិវៀតណាមដឹកជញ្ជូនឥវ៉ាន់ ចូលមកស្តុកទុកក្នុងឃ្លាំងតែពេលជិតយប់ ហើយឥវ៉ាន់នោះទៀតសោត មានច្រើនប្រភេទណាស់ សំរាប់ដឹកយកទៅលក់ រាយ-ដុំនៅផ្សារបានលុងក្នុងមួយថ្ងៃៗ ជាច្រើនរថយន្តសាំយ៉ុង ប៉ុន្តែពុំដែលឃើញ សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងឃ្លាំងរបស់ថៅកែវៀតណាមនោះទេ។ គេកំពុងតែឆ្ងល់ថា បើថៅកែវៀតណាមរកស៊ីត្រឹមត្រូវ បង់ពន្ធជូនរដ្ឋគ្រប់ចំនួន ហេតុអ្វីបានជាដឹកជញ្ជូន តែពេលព្រលប់ជិតយប់អីចឹង។ ប្រភពព័ត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា ថៅកែឥវ៉ាន់ចាបហ៊ួយ ជនជាតិវៀតណាមខាងលើនេះ ក្នុងមួយខែៗចំណាយប្រាក់ អស់យ៉ាងច្រើន បង់ជូនសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្នាក់ការគយចល័ត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ស្នាក់ការគយចល័តរបស់សាខាគយ និងរដ្ឋាករ ខេត្តរតនគិរី និងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចជាដើម៕