តា​វ័យ​ ៧៩ឆ្នាំ ប្រឹង​បង្កើត​​រទេះ​រុញ​ពិសេស​​ជូន​ភរិយា​ពិការ​ ដើរ​កម្សាន្ត

តា​វ័យ​ ៧៩ឆ្នាំ ប្រឹង​បង្កើត​​រទេះ​រុញ​ពិសេស​​ជូន​ភរិយា​ពិការ​ ដើរ​កម្សាន្ត

ប្រជាជន​ចិន​ទូទាំង​ប្រទេស​បាន​ប្រារព្ធ​ពិធីបុណ្យ​បង្ហាញ​ក្ដី​គោរព​ដឹង​គុណ​មនុស្ស​ចាស់ ឬ Chongyang Festical កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​គេ​បាន​​ឃើញ​​​គូស្នេហ៍​វ័យ​ចំណាស់​មួយ​គូ​លេច​ធ្លា​ជាងគេ។

 

តា​វ័យ​ ៧៩ឆ្នាំ ប្រឹង​បង្កើត​​រទេះ​រុញ​ពិសេស​​ជូន​ភរិយា​ពិការ​ ដើរ​កម្សាន្ត

 

នៅ​លើ​បណ្ដាញ​សង្គម​ចិន​ ​គូស្នេហ៍​យាយ​តា​នេះ​ បាន​ក្លាយ​ជា​ចំណុច​​គួរឲ្យ​ចាប់​អារម្មណ៍​នៃ​ពិធីបុណ្យ ដែល​លោក​តា Xu Suobao ​​អាយុ ៧៩ឆ្នាំ ​បាន​បង្កើត​រទេះ​រុញ​​ដោយ​ដៃ​ផ្ទាល់​ជូន​ភរិយា​ដែល​កើត​ជំងឺ​សន្លាក់​ឆ្អឹង​ដើរ​ពុំ​រួច​ជាង ៤០​ឆ្នាំ​មក​ហើយ ដើរកម្សាន្ត​​។

 

​លក្ខណៈ​ពិសេស​របស់​រទេះ​រុញ​នេះ គឺ​ដំណើរ​ការ​ដោយ​ចាប់​ភ្លើង​អាគុយ មិន​បាច់​ប្រើ​កម្លាំង​រុញ ឬ​អូស​ទេ និង​មាន​កន្លែង​អង្គុយ​ ពីរ​បន្ទប់​សម្រាប់​​យាយ​តា​តែម្ដង។ម្យ៉ាង​ទៀត រទេះ​នេះ​ក៏​មាន​បំពាក់​បង្គន់​មួយ​ផង​ដែរ។

 

ទោះ​ជា​យ៉ាង​នេះ​​ក្ដី ​​ខណៈ​ប្រទេស​ចិន​​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​បង្ហាញ​ក្ដី​គោរព​មនុស្ស​ចាស់ ប៉ុន្តែ​រឿង​ពិត​មួយ​ទៀត​គឺ​ថា​មនុស្ស​ចាស់​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ ​រស់នៅ​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ពី​គេ​ ដែល​ត្រូវ​តស៊ូ​កែ​ឆ្នៃ​របស់​ប្រើ​ប្រាស់​​ខ្លួន​ឯង រួម​ទាំង​​ខ្វះ​ខាត​សេវា​ថែ​ទាំ​សុខភាព និង​តម្លៃ​​ថ្នាំពេទ្យ​ថ្លៃ​ទៀត​។

 

កាល​ពី​ចុង​ឆ្នាំ ២០១៤ ​ចិន​មាន​ប្រជាជន​អាយុ​លើស​ពី​ ៦០ឆ្នាំ​ ចំនួន ២១២​លាន​នាក់ ស្មើនឹង ១៥,៥%នៃ​ប្រជាជន​សរុប។ ​នេះ​បើ​តាម​ក្រសួង​កិច្ចការ​ស៊ីវិល។ ចំនួន​មនុស្ស​ចាស់​ចេះ​តែ​កើន​ឡើង បញ្ហា​ថែទាំ​សុខភាព​មនុស្ស​ចាស់​បាន​ក្លាយ​ជា​របៀប​វារៈ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​នេះ​ផង​ដែរ៕

 

តា​វ័យ​ ៧៩ឆ្នាំ ប្រឹង​បង្កើត​​រទេះ​រុញ​ពិសេស​​ជូន​ភរិយា​ពិការ​ ដើរ​កម្សាន្ត

 

តា​វ័យ​ ៧៩ឆ្នាំ ប្រឹង​បង្កើត​​រទេះ​រុញ​ពិសេស​​ជូន​ភរិយា​ពិការ​ ដើរ​កម្សាន្ត

 

តា​វ័យ​ ៧៩ឆ្នាំ ប្រឹង​បង្កើត​​រទេះ​រុញ​ពិសេស​​ជូន​ភរិយា​ពិការ​ ដើរ​កម្សាន្ត

 

តា​វ័យ​ ៧៩ឆ្នាំ ប្រឹង​បង្កើត​​រទេះ​រុញ​ពិសេស​​ជូន​ភរិយា​ពិការ​ ដើរ​កម្សាន្ត

 

តា​វ័យ​ ៧៩ឆ្នាំ ប្រឹង​បង្កើត​​រទេះ​រុញ​ពិសេស​​ជូន​ភរិយា​ពិការ​ ដើរ​កម្សាន្ត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV
​​