រក​ឃើញ​ក្បាល​ព្រួញ​​​អាយុ​​៥០០​ឆ្នាំ​មាន​ស្លាក​ស្នាម​​ឈាម​​​បង្ហាញ​ពី​​​ប្រពៃណី​​ឃោរឃៅ​នៃ​ការ​បូជា យញ្ញ

រក​ឃើញ​ក្បាល​ព្រួញ​​​អាយុ​​៥០០​ឆ្នាំ​មាន​ស្លាក​ស្នាម​​ឈាម​​​បង្ហាញ​ពី​​​ប្រពៃណី​​ឃោរឃៅ​នៃ​ការ​បូជា យញ្ញ

ក្បាល​ព្រួញ​បុព្វបុរស​​មួយ​ចំនួន​ដែល​​គេ​បាន​រក​ឃើញ​​ពី​តំបន់​ប្រាំ​កន្លែង​​​ក្នុង​ប្រទេស​ក្វាតេម៉ាឡា​​​​​​​​​នៃ​​តំបន់​អាមេរិក​កណ្ដាល​ជា​តឹក​តាង​​មួយ​​បង្ហាញ​ពី​ទំនៀម​ទម្លាប់​បូជា​យញ្ញ​​​​រយៈ​កាល​៥០០​ឆ្នាំ​មុន​របស់​ប្រជាជន​ម៉ាយ៉ា។

 

 រក​ឃើញ​ក្បាល​ព្រួញ​​​អាយុ​​៥០០​ឆ្នាំ​មាន​ស្លាក​ស្នាម​​ឈាម​​​បង្ហាញ​ពី​​​ប្រពៃណី​​ឃោរឃៅ​នៃ​ការ​បូជា យញ្ញ

​​​​​​​​​​​​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​​​ពី​សាកលវិទ្យាល័យ​អាមេរិក​ Southern Illinois ក្បាល​ព្រួញ​ខាង​លើ​គឺ​ធ្វើ​ពី​សារធាតុ​​ម៉្យាង​ឈ្មោះ​ Obsidian ​ពី​ភ្នំ​ភ្លើង​។ គេរកឃើញវាក្នងតំបន់កំណាយបុរាណZacpetén ។ ​​​ប្រជាជន​​ម៉ាយ៉ា​​ប្រើ​​វា​សម្រាប់​ការ​ធ្វើ​ពិធី​បូជា​យញ្ញ​​​​ដែល​ត្រូវ​ការ​ឈាម​មនុស្ស​​​តាម​រយៈ​ការ​ចោះ​ស្បែក។

​​​

​ប្រជាជន​​ម៉ាយ៉ា​​​ជឿ​ថា​ការ​បូជា​ឈាម​គឺ​អាច​​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​​ជា​មួយ​អាទិទេព​បាន។ ពួក​គេ​បាន​ប្រើ​ក្បាល​ព្រួញ​​នេះ​​ក្នុង​ពិធី​​បូជា​របស់​គេ​​​​មាន​ដូច​ជា​​ ការ​យក​ក្បាល​ព្រួញ​​ឬ​ខ្សែ​ពួរ​មាន​បន្លា​ទៅ​ចោះ​ត្រចៀក ​អណ្ដាត និង​ពេល​ខ្លះ​ត្រូវ​​ចាក់​លើ​អង្គជាតិ​ឲ្យ​ឈាម​​​​​ទៀត​ផង​ដើម្បី​បូជា​ដល់​អាទិទេព។

 

លោក​សាស្ត្រាចារ្យPrudence Rice អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​​​​​ប្រាប់​វិបសាយ​ Live Science ឲ្យ​ដឹង​ថា បុព្វបុរស​​ម៉ាយ៉ា​ជឿ​ថា​នៅ​ក្នុង​ខ្លួន​​មនុស្ស​​​​​មាន​អំណាច​​​ជីវិត​ពិសេស​​​​ដូច​នេះ​ពួក​គេ​អាច​ផ្ដល់​ទៅ​ឲ្យ​អាទិទេព​តាម​​រយៈ​ការ​បូជា​ឈាម​នោះ។ ការ​បូជា​គឺ​ត្រូវ​ធ្វើ​តាម​​​ប្រតិទិន​ពិសេស​របស់​ពួក​គេ​ ដូច​ជា​នៅ​ថ្ងៃ​​ស្ដេច​ឡើង​សោយ​រាជ្យ ប្រសូត ចូល​ទិវង្គត ឬ​រៀប​អភិសេក​ជា​ដើម ហើយ​​សម្រាប់​​ការ​បូជា​ឈាម​ពី​អ្នក​អភិជន​គឺ​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​​មាន​ទំនាក់​ទំនង​​ជា​មួយ​អាទិទេព​បាន។

 

រក​ឃើញ​ក្បាល​ព្រួញ​​​អាយុ​​៥០០​ឆ្នាំ​មាន​ស្លាក​ស្នាម​​ឈាម​​​បង្ហាញ​ពី​​​ប្រពៃណី​​ឃោរឃៅ​នៃ​ការ​បូជា យញ្ញ

រូបចំលាក់ទសវត្សទី៨ បង្ហាញពីភរិយារបស់អ្នកដឹកនាំ ប្រជាជនម៉ាយ៉ា ចោះអណ្តាតបូជាឈាម ដោយប្រើខ្សែពួរមាន បន្លា

 

​តាម​អ្នក​ស្រាវជ្រាវ​មាន​តឹក​តាង​ជា​ច្រើន​ទៀត​​ក្នុង​តំបន់​អាមេរិក​កណ្ដាល​​​ដែល​បង្ហាញ​ពី​​ទំនៀម​ទម្លាប់​បូជា​យញ្ញ​របស់​ប្រជាជន​ម៉ាយ៉ា តួយ៉ាង​រូប​​តាម​ប្រាសាទ​មួយ​ចំនួន​​ក្នុង​ប្រទេស​ម៉ិកស៊ីកូ និង​ចម្លាក់​មួយ​ចំនួន​ទៀត។

 

ប្រជាជន​ម៉ាយ៉ា​គឺ​ជា​ជន​​ជាតិ​ដើម​នៃ​តំបន់​អាមេរិក​កណ្ដាល​តាំង​ពី​​ចន្លោះ​ឆ្នាំ​១០០​និង​២៥០​មុន​គ្រិស្តសករាជ។ ពួក​គេ​មាន​វប្បធម៌​និង​ប្រពៃណី​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​ក្នុង​តំបន់​នោះ​​ជា​យូរ​ឆ្នាំ​​មក​ហើយ៕​​​​​

 

 រក​ឃើញ​ក្បាល​ព្រួញ​​​អាយុ​​៥០០​ឆ្នាំ​មាន​ស្លាក​ស្នាម​​ឈាម​​​បង្ហាញ​ពី​​​ប្រពៃណី​​ឃោរឃៅ​នៃ​ការ​បូជា យញ្ញ
 

រូបមួយបង្ហាញពីពិធីបូជាយញ្ញរបស់ប្រជាជនម៉ាយ៉ាក្នុងប្រាសាទ Chippas ប្រទេសម៉ិកស៊ីកូ

 

រក​ឃើញ​ក្បាល​ព្រួញ​​​អាយុ​​៥០០​ឆ្នាំ​មាន​ស្លាក​ស្នាម​​ឈាម​​​បង្ហាញ​ពី​​​ប្រពៃណី​​ឃោរឃៅ​នៃ​ការ​បូជា យញ្ញ
រក​ឃើញ​ក្បាល​ព្រួញ​​​អាយុ​​៥០០​ឆ្នាំ​មាន​ស្លាក​ស្នាម​​ឈាម​​​បង្ហាញ​ពី​​​ប្រពៃណី​​ឃោរឃៅ​នៃ​ការ​បូជា យញ្ញ
រក​ឃើញ​ក្បាល​ព្រួញ​​​អាយុ​​៥០០​ឆ្នាំ​មាន​ស្លាក​ស្នាម​​ឈាម​​​បង្ហាញ​ពី​​​ប្រពៃណី​​ឃោរឃៅ​នៃ​ការ​បូជា យញ្ញ
 

ចុចអាន៖ បុរស​ថៃ​​ម្នាក់​លួច​លលាដ៍ក្បាល​ខ្មោច​ធ្វើ​មន្តអាគម

ចុចអាន៖  មើល​ការ​ប្រកួត​​ចម្លែក​គប់​ចោល​ទូរសព្ទ​ដៃ​​​​នៅ​​ហ្វាំងឡង់​ម្ដង​មើល៍!

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ livescience , dailymail​​​

​​​​​​​​