រដ្ឋបាល​ព្រៃឈើ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ រង​ការចោទប្រកាន់ថា គំរាម​យកលុយពី​អ្នកដឹកឈើ​

Sanofi

ក្រុម​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកឈើ​តាម​រទេះ និង​គោយន្ត កាលពីពេល​ថ្មីៗ​នេះ បានធ្វើការ​ចោទប្រកាន់​ត្រង់ៗ​ទៅកាន់​លោក ស្មៀន សារ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោ ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ថាបាន​គំរាម​ទារលុយ​ពី​ពួកគាត់ ។ ​ក្រុម​អ្នកភូមិ​ទាំងនោះ បាន​លើកឡើងថា ពួកគាត់​បាន​ដឹកឈើ ឬ ប្ញ​ស្សី យកមក​បម្រើការ​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​ត្រូវបាន​លោក ស្មៀន សារ៉េត តម្រូវ​ឲ្យ​បង់លុយ សម្រាប់​ប្ញ​ស្សី​មួយ​គោយន្ត ២៨​ម៉ឺន​រៀល រីឯ​គោយន្ត​ដឹកឈើ ៤០​ម៉ឺន​រៀល ។ ក្នុងនោះ​បើ​គេចវេស​មិន​ព្រម​បង់ ត្រូវបាន​លោក ស្មៀន សារ៉េត បញ្ជា​ឲ្យ​កម្លាំង​ចាប់​ឲ្យ​បង់​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ។ ទាក់ទង​ការចោទប្រកាន់​នេះ យើង​មិនទាន់​អាច​សុំ​ការបំភ្លឺ ពី​លោក ស្មៀន សារ៉េត បាន​នៅឡើយ​ទេ ។

ចំណែក​លោក ជេ​ង រដ្ឋា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​អ្នក​សា​ត៌មាន​ដឹងថា ជុំវិញ​ករណីនេះ គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ទេ ។ ហើយ​បើ​លោក​ស្មៀន សារ៉េត ធ្វើ​បែប​ហ្នឹង​ជាមួយ​ប្រជាពលរដ្ឋ​មែន គឺ​លោក​ជា​អ្នកទទួលខុសត្រូវ​ដោយ​ខ្លួនឯង​៕ សុ ថា​ត់​

Related