បារាំង ៖ លោកតា​អាយុ ៨២ ឆ្នាំ​ម្នាក់​ទុក​លុយ ៩០ ម៉ឺន​ដុល្លារ​ក្នុង​ប្រអប់​ដែក ត្រូវ​ចោរលួច​លុយ​អស់

មនុស្ស​ប្រាំ​នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​នៅ​តំបន់ Pyrénées-Atlantiques និង Landes ប្រទេស​បារាំង ពីបទ​សង្ស័យថា​បាន​លួច​លុយ​របស់​លោកតា​អាយុ ៨០ ប្លាយ​ឆ្នាំ​ម្នាក់​អស់​ជាង ៩០ ម៉ឺន​ដុល្លារ​ដែល​រក្សាទុក​នៅក្នុង​ប្រអប់​ដែកតូចៗ កាលពី​ខែមេសា​កន្លងទៅនេះ។

បន្ទាប់ពី​ជនរងគ្រោះ​បាន​ប្តឹង​ប៉ូលិស​ថា​បាត់ប្រាក់ ប៉ូលិស​បានចាប់ផ្តើម​បើក​ការស៊ើបអង្កេត​លើ​មនុស្ស​ជុំវិញខ្លួន​របស់​ជនរ​ង​គ្រោះ ហើយក៏​បាន​ចាប់អារម្មណ៍​ចំពោះ​មនុស្ស​ប្រាំ​នាក់។ ក្នុងចំណោម​នោះ ម្នាក់​គឺជា​អតីត​ស្ត្រី​មេផ្ទះ​របស់​ជនរងគ្រោះ​ដែលមាន​អាយុ​ជាង ៦០ ឆ្នាំ ចំណែក ៤ នាក់​ទៀត​គឺជា​សាច់ញាតិ​របស់​ស្ត្រី​ចំណាស់​នេះ​ដែល​សុទ្ធតែ​ស្ថិតក្នុង​វ័យ​ជាង ២០ ឆ្នាំ។ អ្នក​ទាំងនេះ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន។ ជនជាប់សង្ស័យ​ទាំងនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ប៉ូលិស ដោយសារតែ​ការចាយវាយ​ហួស​ពី​កម្រិត​ប្រាក់ខែ​របស់​ពួកគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ពួកគេ​បាន​ទិញ​រថយន្តប្រណីតៗ និង​បាន​ធ្វើដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​ទៀតផង។

ទឹកប្រាក់​ជាង ៩០ ម៉ឺន​ដុល្លារ​នោះ​គឺជា​ប្រាក់​សន្សំ​ពេញ​មួយជីវិត​របស់​ជនរ​ង​គ្រោះ ព្រមទាំង​ប្រាក់​សំណង​មកពី​ធនា​រ៉ាប់​រ៉ង​ផងដែរ។ អ្នក​ចាក់​ប្រេងសាំង​ចូលនិវត្តន៍​រូបនេះ​បាន​រក្សាទុក​ប្រាក់​សន្សំ​របស់គាត់​ទាំងអស់​នៅក្នុង​ផ្ទះ ដោយ​ដាក់​ក្នុង​ប្រអប់​ដែកតូចៗជាច្រើន។

ជនជាប់ចោទ​ទាំង ៥ នាក់​នេះ​នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទោស ឯ​ទឹកប្រាក់​ដែល​នៅ​សេសសល់​នឹងត្រូវ​ប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ។ ចំណែក​ទ្រព្យសម្បត្តិ​របស់​ជនល្មើស​ដែល​បាន​ពី​ការយក​ប្រាក់​របស់​ជន​រងគ្រោះ​ទៅ​ទិញ ត្រូវ​រឹបអូស៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?