ហេតុអ្វី​បាន​យើង​មិនគួរ​ផឹក​ទឹកកក​?

ហេតុអ្វី​បាន​យើង​មិនគួរ​ផឹក​ទឹកកក​?

​កាលណា​អាកាសធាតុ​ក្តៅ យើង​ច្រើន​តែ​ដាក់​ដុំ​ទឹកកក​ក្នុង​ទឹក​ដើម្បី​ផឹក​ឱ្យ​ត្រជាក់​។

​ក៏ប៉ុន្តែ​ត្រូវ​ដឹង​ថា​ការផឹក​ទឹកកក​មិនល្អ​ចំពោះ​សុខភាព​ទេ ជា​ពិសេស​បើ​អាកាសធាតុ​មិន​ជា​ក្តៅ​ខ្លាំងពេក​ណាស់ណា​នោះទេ​។​

​ដើម្បី​អាច​យល់​បាន​ពី​ឥទ្ធិពល​របស់​ទឹក​ក្តៅ​និង​ទឹក​ត្រជាក់​មក​លើ​រាងកាយ សូម​គិត​មើល​ការប្រៀបធៀប​ខាងក្រោម​នេះ​៖ កាលណា​យើង​ដេក​ត្រាំ​នៅក្នុង​ទឹ​កក្តៅ ទឹក​ក្តៅ​នោះ​ធ្វើឱ្យ​រន្ធ​ញើស​រីក​ឡើង ហើយ​យើង​មាន​អារម្មណ៍​ថា​ដូចជា​ធូរស្រាល​។ ទឹក​ត្រជាក់​មាន​ឥទ្ធិពល​ផ្ទុយ​ពីនេះ គឺ​ធ្វើឱ្យ​រន្ធ​ញើស​រួម​តូច​។ ទឹកកក​ក៏​ដូចគ្នា​ដែរ​។

​តើ​ការផឹក​ទឹកកក​មាន​ផល​យ៉ាងណាខ្លះ​?

  • ​ទឹក​ត្រជាក់​ធ្វើ​ប្រព័ន្ធ​ឈាម​រត់​រួម​ចុះ ល្បឿន​នៃ​ការរំលាយ​អាហារ​ត្រូវបាន​កាត់បន្ថយ ការ​ផ្សើម​រាងកាយ​មាន​ការលំបាក​
  • ​រាងកាយ​ត្រូវ​ខំ​ប្រឹង​ធ្វើ​ឱ្យ​មាន​លំនឹង​សីតុណ្ហភាព មិន​បាន​កិន​រំលាយ​អាហារ និង​បឺត​យក​សារជាតិ​ចិញ្ចឹម​ឱ្យបាន​ល្អ​ទេ​
  • ផឹក​ទឹកកក​ក្រោយ​ការ​បរិភោគ​អាហារ​ធ្វើឱ្យ​មាន​ជាតិ​រំអិល​ក្នុង​សព៌ាង្គ​កាយ ដែល​នឹង​កាត់បន្ថយ​ប្រព័ន្ធ​អ៊ី​មុយ​នីតេ ងាយ​នឹង​កើត​ផ្តាសាយ និង​ជម្ងឺ​ផ្សេងៗ​ទៀត​។​
  • ​បើ​ផឹក​ទឹកកក​ក្នុងពេល​បរិភោគ​អាហារ សីតុណ្ហភាព​ត្រជាក់​នឹង​ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​កក​មិន រលាយ​។​

​សរុបសេចក្តី​មក លើកលែងតែ​ក្នុង​ករណី​ដែល​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង ដែល​តម្រូវ​ឱ្យ​ប្រើ​តឹក​ត្រជាក់​ដើម្បី​បញ្ចុះ​កម្តៅ យើង​គួរ​ផឹកទឹក​ក្តៅ​ឧណ្ហៗ​វិញ ដែល​មាន​ផល​ល្អ​ចំពោះ​សុខភាព​ជាង​ទឹក​ត្រ ជាក់​៕

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។