ព្រះមហាក្សត្រ​កម្ពុជា យាង​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​យាង​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​វៀតណាម រយៈពេល ៤​ថ្ងៃ

ភ្នំពេញ:
​បន្ទាប់ពី​យាង​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​វៀតណាម រយៈពេល​៤​ថ្ងៃ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ម៉ោង​ប្រមាណ ១១ ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នេះ បាន​យាង​មកកាន់​មាតុប្រទេស​វិញ​ហើយ​។​

​នៅក្នុង​ព្រះរាជដំណើរ​យាង​មកកាន់​មាតុប្រទេស​វិញ​នេះ មាន​មន្ត្រីជាន់ខ្ពស់​កំពូលៗ បាន​អញ្ជើញ​ចូលរួម ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះអង្គ រួមមាន​៖ សម្តេច សាយ ឈុំ​, សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ព្រមទាំង​មន្ត្រីជាន់ខ្ពស់​សំខាន់ៗ​ជាច្រើនរូប​ទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ម៉ោង​ប្រមាណ ១០​ព្រឹក ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ចាកចេញ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​វៀតណាម រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១៩ រហូតដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​។​

​យោងតាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​១៨ ខែតុលា បាន​ឲ្យ​ដឹងថា ព្រះរាជដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម​។ ព្រះរាជដំណើរ​ទស្សនកិច្ច ៤​ថ្ងៃនេះ ព្រះអង្គ បាន​យាង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង Hue និង​ទីក្រុង Dalat៕​