Liverpool ស្វែងរកជ័យជំនះលើកដំបូង ពេលជួបក្រុម Rubin យប់នេះ

ក្រុងលីវើភូល៖ លោក Jurgen Klopp ដែលជាអ្នកចាត់ការ ថ្មីក្លឹបហង្សក្រហម Liverpool នឹងដឹកនាំស្វែងរកជ័យជំនះ លើកទី១របស់ខ្លួន ពេលជួបក្រុមភ្ញៀវ Rubin Kazan យប់ នេះនៅពានលំដាប់ទី២ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ក្រោយ១ប្រកួតដំបូងលេងបានស្មើលទ្ធផល ០-០ ទល់នឹងម្ចាស់ផ្ទះ Tottenham Hotspur នៅក្នុង Premier League សប្តាហ៍មុន ។

Liverpool បានកំពុងឈរនៅលេខ២ក្នុងពូល B បណ្តោះអាសន្នដោយទើបរកបាន២ពិន្ទុនៅឡើយ មិនទាន់ឈ្នះ និងចាញ់នោះ ក្រៅពីស្មើទាំង២ប្រកួតនោះ ហើយនឹងត្រូវតតាំងជាមួយក្រុមមិនដែលឈ្នះដូចគ្នា Rubin Kazan របស់រុស្ស៊ី ដែលកំពុងឈរនៅបាតតារាងក្នុងចំណោម៤ក្រុមប្រចាំពូល B ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ នេះ ។

ក្រុមហង្សក្រហមមួយនេះបានទទួលរងនូវការខកចិត្តជាបន្តបន្ទាប់នៃការចាប់ផ្តើមរដូវកាលថ្មីនេះទាំងនៅ Premier League និង Europa League ក្រោមការដឹកនាំរបស់គ្រូបង្វឹក Brendan Rodgers ដែលត្រូវបានបណ្តេញចេញពីតំ ណែង និងដាក់មកវិញអតីតគ្រូបង្វឹកក្លឹប Borussia Dortmund របស់អាល្លឹម៉ង់ គឺលោក Jurgen Klopp កាលពីដើម ខែតុលា ឆ្នាំ២០១៥នេះ និងដឹកនាំបាន១ប្រកួតនៅឡើយទេ ។

យ៉ាងណាក៏ដោយ ក្រុមដែលកំពុងញាំញីទៅដោយកីឡាកររបួសមួយនេះ នឹងចាប់ផ្តើមភាពត្រដាបត្រដួសរបស់ខ្លួនជា មួយនឹងគ្រូបង្វឹកថ្មីមួយនេះក្នុង ១ប្រកួតដំបូងក្នុងទឹកដីនៃកីឡដ្ឋាន Anfield នៅម៉ោង ២៖០៥នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ហើយក៏រំពឹងទទួលបាន៣ពិន្ទុលើកទី១ផងដែរ ពេលជួបក្រុម Rubin ដែលមិនសូវជាភ័យព្រួយនោះដែរ មុនជួបក្រុមភ្ញៀវ Southampton នៅទីនេះដូចគ្នាក្នុង Premier League នារាត្រីថ្ងៃអាទិត្យ ៕

Liverpool ស្វែងរកជ័យជំនះលើកដំបូង ពេលជួបក្រុម Rubin យប់នេះ

Liverpool លេងស្មើ ០-០ ទល់នឹង Spurs សប្តាហ៍មុន