មើល​រថយន្ត​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក ៥​រូប​យ៉ាងម៉េច​ដែរ​

Sanofi

បន្ទាប់ពី​មាន​ករណី​នៃ​ការ​លួច​ធ្វើឃាត​លោក​អតីត​ប្រធានាធិបតី​អាមេរិក ច​ន កេ​ណ្ណឺ​ឌី កាលពី​ឆ្នាំ ១៩៦៣ នៅ​ទីក្រុង​ដា​ឡាស​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ដោយសារតែ​លោក​ជិះ​រថយន្ត​បើក​ដំបូល​រួចមក មានការ​រឹត បន្តឹង​ផ្នែក​សន្តិសុខ និង​ការពារ​សុវត្ថិ​ដល់​បណ្តា​ប្រធានាធិបតី​អាណត្តិ​ក្រោយៗ ។ ដោយ​ការ​រឹតបណ្តឹង​នេះ គឺ​ចាប់ផ្តើម​ប្រើប្រាស់​សុទ្ធតែ​ប្រភេទ​រថយន្ត​ពិសេសៗ​ដូចខាងក្រោម​នេះ​៖

១-​រថយន្ត​ពិសេស​ដែល​លោក​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុងតែ​ប្រើប្រាស់​សព្វថ្ងៃនេះ គឺជា​ប្រភេទ​រថយន្ត​ស៊េរី «Beast» ម៉ាក Cadillac ដែលជា​កំពូល​រថយន្ត​ពាស​ដែក​ការពារ​គ្រាប់កាំភ្លើង និង​មាន​ដំបូល ។ សព្វថ្ងៃនេះ​នៅ​ទូទាំង​សហរដ្ឋអាមេរិក មាន​រថយន្ត​ប្រភេទ​នេះ​តែ ១២ គ្រឿង​ប៉ុណ្ណោះ ។ ចំពោះ ទ្រង់ទ្រាយ​រថយន្ត គឺ​វា​មាន​ប្រវែង ៥,៤៨​ម៉ែត្រ កម្ពស់ ១,៧៨​ម៉ែត្រ និង​មាន​ទម្ងន់ ៦៨០៣​គីឡូក្រាម ។ ចំណែក​កញ្ចក់ទ្វារ​រថ​យន្ត​និ​មួយៗ​មាន​កម្រាស់ ១២​សង្ទីម៉ែត្រ និង​កញ្ចក់​ខាងមុខ​អ្នកបើកបរ​មាន​កម្រាស់ ១៥​សង្ទីម៉ែត្រ ។ ទ្វារ​និ​មួយៗ គឺមាន​ទម្ងន់​ប្រហាក់ប្រហែល​នឹង​ទម្ងន់​ទ្វារ​យន្តហោះ​ប៊ូ​អ៊ី​ង ៧៥៧​។​

២-​លោក ច​ច ដាប់​ប៊ឺ​ល​យូ ប៊ូ​ស (George W Bush) អតីត​ប្រធានាធិបតី​អាមេរិក ពី​ឆ្នាំ​២០០១ ដល់ ២០០៨ ដែលមាន​ប្រភព​ចេញពី​ក្រុមគ្រួសារ​អ្នកនយោបាយ ដោយសារតែ​ឪពុក​របស់លោក គឺ​លោក ច​ច ប៊ូ​ស (George Bush) ក៏​ជា​អតីត​ប្រធានាធិបតី​អាមេរិក ពី​ឆ្នាំ ១៩៨៩ ដល់ ១៩៩៣ ដែរ ។ អ្វីដែល​គេ​កត់សម្គាល់ គឺ​ដោយសារ​នៅក្នុង​អាណត្តិ​របស់លោក​ប្រធានាធិបតី ច​ច ប៊ូ​ស កន្លងមក គឺ​ពោរពេញ​ទៅដោយ​ការ​វាយ ប្រហារ បែប​ភេរវកម្ម​ផ្សេងៗ​គួរ​ឲ្យ​រន្ធត់ ។ ដូច្នេះហើយ​ទើប​គេ​បង្ខំចិត្ត​ឲ្យ​លោក​ប្រធានាធិបតី​រូបនេះ​រឹតបន្តឹង ផ្នែក​សន្តិ សុខ និង​សុវត្ថិភាព​នៃ​យានជំនិះ​ផ្ទាល់ខ្លួន ដោយ​ប្រើប្រាស់​រថយន្ត​ពាស​ដែក​កា​ពារ​គ្រាប់​ម៉ាក Cadillac Deville ។ រថយន្ត​ពិសេស​នេះ​មាន​ទម្ងន់​ជិត ១០ តោន ឯណោះ​ដែលជា​ប្រភេទ​រថយន្ត​ពាស​ដែក​អាច​ការពារ​គ្រាប់​កាំ ភ្លើង និង​ការពារ​គ្រាប់​ផ្ទុះ​។​




៣-​នៅក្នុង​អាណ​ត្ត​អតីត​ប្រធានាធិបតី​អាមេរិក​លោក ប៊ី​ល គ្លី​ន​តុ​ន ពី​ឆ្នាំ ១៩៩៣ ដល់ ២០០១ គឺ​លោក​ប្រើ ប្រាស់​រថយន្ត​ម៉ាក Cadillac ហើយ​ថ្វីត្បិតតែ​រថយន្ត​មួយ​នេះ​មើល ទៅ​ហាក់ដូចជា​មិន សូវ​មាន ភាព​ហឺ​ហា​ក្តី ប៉ុន្តែ វា គឺជា​រថយន្ត​ដំបូង​គេ​បង្អស់​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Cadillac បាន​ផលិត​ជា​ពិ សេស​សម្រាប់ លោក ប្រធានាធិបតី​ដែលមាន​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​គួរ​ឲ្យ​ទុកចិត្តបាន ។ នៅ ពេល ចប់​អាណត្តិ​លោក គ្លី​ន​តុ​ន បានប្រគល់​រថយន្ត​ពិសេស​នេះ​ទៅ​ឲ្យ​សារៈមន្ទីរ​ជាតិ​។​




៤-​លោក​ប្រធានាធិបតី ច​ច ប៊ូ​ស ពី​ឆ្នាំ ១៩៨៨ ដល់ ១៩៩២ ប្រើ​រថយន្ត​ម៉ាក Lincoln ។ ដែល រថយន្ត​នេះ​មាន ៤ បាំង និង​មាន​ទម្ងន់​ធ្ងន់ ព្រោះ​សុទ្ធតែ​ផលិត​ចេញពី​ដែកថែប​ក្រាស់ និង​កញ្ចក់ ក្រាស់​ទាំងអស់​។​



៥-​ចំណែក​រថយន្ត​របស់​លោក​ប្រធានាធិបតី រ៉ូ​ណា​ល់ រី​ហ្គេ​ន ពី​ឆ្នាំ ១៩៨១ ដល់ ១៩៨៩ គឺមាន​ប្រវែង​
១៧,៧​ម៉ែត្រ​និង​មាន​ទម្ងន់ ៧,៥​តោន ម៉ាក Lincoln ៕ គ ឡេង​




Related