ក្រុមបឹងកេត ឈ្នះកៅអីទៅលេងវគ្គជម្រុះពាន TOYOTA-Cup ក្រោយផ្តួលភ្នំពេញក្រោន ៤-២

ភ្នំពេញ៖ ក្លឹបកំពូលតារាងបឹងកេតអង្គរ បានឈ្នះកៅអី ដោយស្វ័យប្រវត្តិក្នុងនាមក្រុមតំណាងឲ្យកម្ពុជា ក្នុងការទៅលេង វគ្គជម្រុះពានរង្វាន់អន្តរជាតិ TOYOTA Mekong-Cup ឆ្នាំ២០១៥ នេះ ក្រោយបំបាក់គូប្រជែងភ្នំពេញក្រោន ៤-២ នៅពហុកី ឡដ្ឋានស្តាតចាស់អំបាញ់មិញនេះ ។

ក្នុងការឈ្នះកៅអីនេះ ដែរគឺក្រោយពេលដែលក្រុមដែលមកពីខេត្តកំពង់ចាមមួយនេះ បានបញ្ចប់ទៅដោយឈរនៅតំ ណែងកំពូលជាប់ជាមួយនឹងពិន្ទុ៥៧ ក្នុងព្រឹត្តិការណ៍លីកកំពូលកម្ពុជា Metfone Cambodian League រដូវកាលឆ្នាំ ២០១៥ នេះ គ្រាដែលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ឈរបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ មាន៥១ ពិន្ទុ ។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងនេះដែរ ក្រុមបឹងកេតអង្គរបានបើកឆាកនាំមុខភ្នំពេញក្រោន ២-១ ក្នុងវគ្គទី ដែលជាធ្វើបាន សម្រេចដោយកីឡាករ ចាន់ វឌ្ឍនាកា ទាំង២គ្រាប់ មុនពេលក្រោនវាយបកបាន១គ្រាប់វិញផងដែរ មុនពេលបឹងកេត បន្តទម្លុះសំណាញ់ទីបាន២គ្រាប់ក្នុងវគ្គទី២ រយៈពេល៤៥នាទី និងក្រោនរកបានគ្រាប់ទី២ទៀតនៅនាទី ៩០+៤ ដែលបញ្ចប់ទៅលទ្ធផលផ្លូវការ បឹងកេត ៤ និងក្រោន ២ ។

ដូច្នេះក្រុមឈរនៅកំពូលតារាងបឹងកេតអង្គរអេហ្វស៊ី មានសិទ្ធិឡើងទៅលេងវគ្គជម្រុះពានអន្តរជាតិ TOYOTA Mekong-Cup ឆ្នាំនេះដែលនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះហើយ ៕

ក្រុមបឹងកេត ឈ្នះកៅអីទៅលេងវគ្គជម្រុះពាន TOYOTA-Cup ក្រោយផ្តួលភ្នំពេញក្រោន ៤-២

ក្រុមបឹងកេត ឈ្នះកៅអីទៅលេងវគ្គជម្រុះពាន TOYOTA-Cup ក្រោយផ្តួលភ្នំពេញក្រោន ៤-២

រូបភាពតំណាង កាលជួបគ្នានាពេលកន្លងមក