សម្តេច ហ៊ុន សែន ចង់បង្កើតក្រុមបាល់ ទាត់វ័យចាស់កម្ពុជា ចាប់ពីវ័យ៥៥ឆ្នាំឡើងទៅ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចមានបំណងបង្កើត ក្រុមបាល់ទាត់វ័យចាស់កម្ពុជា ហើយនឹងជួបជុំប្រកួតគ្នា១ខែម្តង ជាលក្ខណៈសាមគ្គីភាព ជាមួយក្រុមបាល់ទាត់នៃអ្នក ការទូត និងអ្នកកំពុងបំពេញបេសកកម្មអន្តរជាតិនៅកម្ពុជានានា ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងជាមេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការទាក់ទងជាមួយមន្រ្តីទូត ដើម្បីបង្កើតជាក្រុម នឹងចូលរួមប្រកួតជាមួយកីឡា ករវ័យចំណាស់កម្ពុជា ដែលសម្តេចតេជោ បានលើកឡើងថា ក្រុមកីឡាករបាល់ទាត់កម្ពុជា ត្រូវជ្រើសយកកីឡាករដែល មានអាយុចាប់ពី៥៥ឆ្នាំឡើងទៅ ដើម្បីចូលលេង ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ គឺបានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យ អនុវត្តន៍គោលនយោបាយ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធនានាចូលរួម ៕

សម្តេច ហ៊ុន សែន ចង់បង្កើតក្រុមបាល់ ទាត់វ័យចាស់កម្ពុជា ចាប់ពីវ័យ៥៥ឆ្នាំឡើងទៅ