សា​សា ងាក​មក​ធ្វើ​ការងារ​មនុស្សធម៌​មុន ទៅ​ប្រទេស​បារាំង​!

Sanofi

​បន្ទាប់ពី​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា អតីត​ពិធី​ការិនី​នៅ​ទូរទស្សន៍​សីុ​ធី​អិន សា​សា បាន​ងាក​មក ធ្វើ​ការងារ​ផ្នែក​សប្បុរ​ធម៌ កាលពីពេល​ថ្មីៗ​នេះ រួមជាមួយ​មិត្តភក្តិ​របស់​នាង​។​កន្លងមក​គេ​កម្រ​ឃើញ សា​សា ធ្វើ​សកម្មភាព​ជួយ​សង្គម​បែបនេះ​ណាស់​។​



​ថ្ងៃនេះ​គេ​បានឃើញ សា​សា រួមជាមួយ​និង​មិត្តភក្តិ​របស់​នាង​ចូលរួម​ក្នុង​កិច្ចការ​សង្គម ដោយ​ការធ្វើ​ម្ហូបអាហារ​រួមជាមួយ​និង​ថ​រិ​ការ មួយចំនួន​យកទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធរ​បុ​ប្ជា​។​ជាក់ស្តែង​គេ​បានឃើញ​នាង​ធ្វើ​ម្ហូប មានដូចជា​ត្រីងៀត ពង​ទា ប្រៃ ឆា​ត្រកួន កាពិ​និង​សម្លម្ជូរគ្រឿង​ឆ្អឹងជំនីរ​ជ្រូក​រួម​ជាមួយនិង​ទឹកបរិសុទ្ធ​ជាដើម​។ សា​សា បាន​សម្តែង​នូវ​អារ​ម្ម​ណ៏​សប្បាយរីករាយ ដោយបាន​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​បែបនេះ ដោយ​នាង បាន​និយាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​ថា ម្ហូបអាហារ​ទាំងអស់​ត្រូវ​បាន​ប្រជាពលរដ្ឋ​រួមជាមួយ​ក្រុម​គ្រូ ពេទ្យ​នៅ​ទីនោះ​ញ្​៉ា​ុំ​អស់​គ្មាន​សល់​។​ចុងក្រោយ​នាង ដែលជា​ម្ចាស់​កម្មវិធី​បែរជា​ត្រូវ​ញុំា​បាយក្តាំង​ជាមួយ​អំបិលម្ទេស​។​សកម្ម​ភាពជា​លើកដំបូង​របស់ សា​សា ត្រូវបាន​មិត្តភក្តិ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​គាំទ្រ និង​ពេញចិត្ត​ជាខ្លាំង​។​



​បើតាម​ដឹង សា​សា​ត្រៀម​និង​ចាក​ចេញទៅ​ប្រទេស​បារាំង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ តែ​គេ​មិន​ច្បាស់​ថា តើ​នាង​ទៅ​លំហែរ​កាយ​ឬក៏​មានបំណង​ទៅ​រស់នៅ​ទីនោះ​ដើម្បី​បំភ្លេច​នូវ​អតីត កាល​ដ៏​ជូរចត់​ឬ​យ៉ាងណា​នោះទេ​។​គួរបញ្ជាក់​ផងដែរ​ថា សា​សា បានទទួល​រង​នូវ​អំពើរ​ហឹ​ង្សា​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​លោក សុខ ប៊ុន បណ្តាលអោយ​នាង​មាន​របួស​ភ្នែក ក្បាល​និង​ត្រចៀក កាលពីដើម ខែ កក្កដា កន្លងទៅ បានធ្វើអោយ​ផ្អើល​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​សារពត៌មាន ក្នុង​និង​ក្រៅ​ស្រុក នានា​ផងដែរ​។​អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ​គឺ​រឿងរ៉ាវ​មួយ​នេះ មិនទាន់​ដោះស្រាយ​ចប់​ស្រួលបួល​ផង អតីត ពិធី​ការិនី​រូបនេះ ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏ ដោយ​រថយន្ត​របស់​នា​ង​បើក​បុក​រី​ុ​ម៉ក​នៅ​ខេត្ត​បាត់ ដំបង​តែ​បាន​ដោះស្រាយ​សំនង​ភ្លាមៗ​ជាមួយ​ភាគី​រងគ្រោះ​។ ចេ​នី​






 

Related