ប៊េ​នី យ៉ាំង ឈឺ​ហើយ​នៅ​ឆ្លៀត​សិច​ស៊ី​ទៀត​

Sanofi

​តារា​សម្តែង​សិច​ស៊ី ប៊េ​នី យ៉ាំង កាន់តែ​ល្បីល្បាញ​ក្រោយពី​បង្ហាញ​រូបភាព​សិច​ស៊ី​របស់ខ្លួន​ជាច្រើន​ជា​សាធារណៈ រហូត​ត្រូវបាន​បណ្តា​ក្រុមហ៊ុន​ជាច្រើន​ពេញចិត្ត និង ហៅ​នាង​ថត​ភាពយន្ត​បន្តបន្ទាប់ ។ ប៉ុន្តែ​អ្វី​ដែលជា​ចម្ងល់​នោះ​គឺ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រូបរាង ប៊េ​នី យ៉ាំង កាន់តែ​ស្គម​ជាង​មុន ដោយសារ​នាង​មាន​ជំងឺ​ឧស្សាហ៍​ចូល​ពេទ្យ​ញឹកញាប់​បំផុត ។

ចុងក្រោយ​នេះ ថែមទាំង​មាន​ព័ត៌មាន​ថា ប៊េ​នី យ៉ាំង កែ​សម្ផស្ស​ខ្លាំងពេក ហើយ​ថែមទាំង​ខំ​តមចំណី​អាហារ​យក​រាង​ទៀត ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បែបនេះ ។ទោះបីជា​នាង​ឈឺ​ចូល​ពេទ្យ​ញឹកញាប់​ក្តី ប៊េ​នី យ៉ាំង នៅតែ​ព្យាយាម​ចេញមុខ​នៅតាម​កម្មវិធី​ធំៗ​ជាច្រើន និង ចេញ​ថត​ជា​បន្តបន្ទាប់​ជាក់ស្តែង​នៅ​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៥ នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​ខួប ៩ ឆ្នាំ​របស់​ហាង​ប៉ា​រ៉ា​ឌី ទាំង​គ្មាន​កម្លាំងកំហែង ប៉ុន្តែ​នាង​នៅតែ​ឆ្លៀត​ស្លៀកពាក់​សិច​ស៊ី​ទៀត ។

​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ ប៊េ​នី យ៉ាំង ចូល​មន្ទីរពេទ្យ​ជាច្រើនលើក​ច្រើនសា​មកហើយ ប៉ុន្តែ​ម្តង​ជា​ពីរដង នាង​និយាយថា ជំងឺ​នាង​មិនមាន​អ្វី​ធ្ងន់ធ្ងរ​នោះទេ ។ នៅ​មុនពេល​ចូលរួម​កម្មវិធី​ខួប ៩ ឆ្នាំ​របស់​ហាង​កាត់ដេរ​សម្លៀកបំពាក់​ប៉ា​រ៉ា​ឌី ប៉ុន្មាន​ថ្ងៃ ស្រី​ស្អាត ប៊េ​នី យ៉ាំង បាន​ដួលសន្លប់​ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ម្តង​រួចហើយ ប៉ុន្តែ​នាង​នៅ​ព្យាយាម​ចូលរួម​កម្មវិធី​ជួបជុំ​មិត្តភក្តិ​សិល្បៈ​ទៀត ។ ជួប​ជាមួយ​នាង​ដោយផ្ទាល់​នា​ថ្ងៃ នោះ ប៊េ​នី យ៉ាំង បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​គួរ​ឲ្យ​ទាក់ទាញ អ្នកចូលរួម​ជាច្រើន​លាន់មាត់​សរសើរ​នាង​គ្រប់ៗ​គ្នា ។

នា​ថ្ងៃនោះ ប៊េ​នី យ៉ាំង មាន​សុខភាព​មិនសូវ​ល្អ​ទេ តែ​នាង​នៅ​ព្យាយាម​ធ្វើខ្លួន​យ៉ាងរឹងមាំ និង ឈរ​ថតរូប​ជាមួយ​មិត្តភក្តិ ដោយ​ក្តី​រីករាយ​ជាមួយនឹង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​ស្ទើរតែ​គ្មាន​អ្នក​ដឹងថា​នាង​ឈឺ​ឡើយ ។ ការពិត​នាង​ប្រឹង​ញញឹម​ទាំង​ខ្លួន​ឈឺ​ស្ទើរតែ​គ្មាន​កម្លាំងកំហែង ផ្ទុយទៅវិញ​នាង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត និង សិច​ស៊ី​លេចធ្លោ​ជាង​សិល្បការិនី​មួយចំនួន ទោះជា​ស្រី​ស្អាត វ៉ាង ស្រីណូ ក៏​ពិបាក​ប្រជែង​ជាមួយ​នាង​ដែរ ។ តាមរយៈ​ឈុត​សម្លៀក បំពាក់​រ៉ូ​ប​ពណ៌​ខ្មៅ​ចោមពុង​បញ្ចេញ​ដើមទ្រូង​ទ្រលុន​ទ្រលន់ កាន់តែ​បង្ហាញ​ឲ្យ​ឃើញ ថា ប៊េ​នី យ៉ាំង នៅតែ​ស្រស់ស្អាត​សាច់​សខ្ចី ទោះជា​នាង​មាន​វ័យ ២៧ ឆ្នាំ​ហើយ​ក្តី ។

នេះ​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​តារា​ស្រី​ស៊ីវីល័យ​ដែល​ចូលចិត្ត​តែងខ្លួន​ស្អាតៗ​សិច​ស៊ី​រាល់ពេល​ចូលរួម​កម្មវិធី​ម្តងៗ ដើម្បី​បង្អួត​សម្រស់​គ្នា ។ ប៊េ​នី យ៉ាំង និយាយថា មួយរយៈ​ពេលកន្លងមក​ការងារ​សិល្បៈ​របស់​នាង មានការ​មមាញឹក​ជាង​មុន​ច្រើន ដូច្នេះ​ពុំ​សូវ​មាន​ពេលវេលា​សម្រាក​គ្រប់គ្រាន់ ទើប​ធ្វើ​ឲ្យ​នាង​ឈឺ​បែបនេះ​។ ម្យ៉ាងវិញទៀត នាង​ញ៉ាំ​មិនសូវ​បាន​ទើប​ធ្វើ​ឲ្យ​នាង​ស្រក​ទម្ងន់​ជាច្រើន​គីឡូ ណាមួយ​នាង​មាន​ជំងឺ​ផង តែ​គ្មានអ្វី​ធ្ងន់ធ្ងរ​នោះទេ ពីព្រោះ​នាង​បាន​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ជា​ញឹកញាប់ ។ ចំពោះ​រឿង​សម្ផស្ស​វិញ នាង​មិនបាន​កែកុន​អ្វី​ទេ ដូច្នេះ​មិនមាន​អ្វីដែល​ពាក់ព័ន្ធ​គ្នា​ឡើយ ។​

ប៊េ​នី យ៉ាំង នៅតែ​អះអាងថា នាង​មិនបាន​កែ​សម្ផស្ស​ឲ្យ​មានមុខមាត់​ស្អាត​ឬ​កែទម្រង់​មុខ​ទៅជា​អក្សរ​វី​នោះទេ ប៉ុន្តែ​នាង​ទទួលស្គាល់ថា​បាន​ត​ក្តោងច្រមុះ​ឲ្យ​ខ្ពស់​ស្អាត​មែន ។ ទោះជា ប៊េ​នី យ៉ាំង មិន​ទទួលស្គាល់ថា ខ្លួន​បាន​កែទម្រង់​មុខ​ក្តី តែ​អ្នក​ស្គាល់​នាង​ភាគច្រើន​និយាយថា ប៊េ​នី យ៉ាំង បាន​ចូល​ហាង​កែកុន​ចំណុច ខ្វះខាត​មួយចំនួន​ពិតមែន មើលទៅ​សម្រស់​របស់​នាង​គឺ​ស្រស់ស្អាត​ទៅតាម​ការកែច្នៃ​មិន​ដូច​សម្រស់​ពី​ធម្មជាតិ​នោះទេ ។ ​ប៊េ​នី យ៉ាំង នៅតែ​ស្រស់ស្អាត និង សិច​ស៊ី​នៅ​ឆ្នាំ ២០១៥ នេះ ស្ទើរតែ​គ្មាន​តារា​ស្រី​រូប​ណា​ហ៊ាន​បញ្ចេញ​រូបភាព​សិច​ស៊ី និង ស្រស់ស្អាត​ទាក់ទាញ ដូចជា​រូបនាង​ទេ ពីព្រោះ​នាង​ជា​តារា​ស្រី​ម្នាក់​ដែល​និយម និង ចូលចិត្ត​ភាព​សិច​ស៊ី​តាំង​ពីមុន​ចូល​សិល្បៈ​មក​ម្លេះ ។

ចំពោះ​រឿង​ស្នេហា​វិញ ប៊េ​នី យ៉ាំង នៅតែ​និយាយថា នាង​មិនទាន់បាន​ជ្រើស​រើ​សបុរ​សណា​ម្នា​ក់មក​ធ្វើជា​គូគ្រង​នៅឡើយ​ទេ ពីព្រោះ​នាង​ចង់​មាន​ពេលវេលា​ផ្ទាល់ខ្លួន និង ធ្វើ​ការងារ​សិល្បៈ​មួយរយៈ​ពេល​ទៀត​សិន ។ ថ្វីដ្បិតតែ ប៊េ​នី យ៉ាំង មិន​សារភាពថា មាន​អ្នកជា​ទីស្រឡាញ់​រួចហើយ​ក្តី តែ​អ្នក​ដែល​ស្គាល់​នាង​ភាគច្រើន​បាន​និយាយថា ស្រី​ស្អាត​ដូចជា ប៊េ​នី យ៉ាំង មិន​ជឿថា មិនមាន​អ្នកជា​ទីស្រឡាញ់​នោះទេ តាម​ដឹង​នាង​ក៏មាន​អ្នក​ពិសេស​រួចហើយ​ដែរ ។

​ប៊េ​នី យ៉ាំង កាន់តែ​ល្បីល្បាញ ក្រោយពី​រូបភាព​សិច​ស៊ី​របស់​នាង​បាន បង្ហាញ​ជា​សាធារណៈ ប៉ុន្តែ​ក្រោយពី​មានការ​សរសើរ និង រិះគន់​ជា​បន្តបន្ទាប់ ប៊េ​នី យ៉ាំង បាន​ព្យាយាម​កាត់បន្ថយ​ការថតរូប​សិច​ស៊ី តែ​សម្រាប់​ចិត្ត​នាង​ផ្ទាល់ ការ​ស្លៀកពាក់ និង ការតុបតែង​ខ្លួន​បែប​សិច​ស៊ី​គឺជា​រឿង​ធម្មតា​សម្រាប់​នាង ។ ប៊េ​នី យ៉ាំង ត្រៀម​នឹង​ថត​រឿង​ថ្មី​ជា​បន្តបន្ទាប់​ទៀត តែ​នាង​នៅ​ពុំទាន់​បង្ហាញថា​ជា​រឿង​អ្វី​នោះទេ ដោយឡែក​សម្រាប់​រឿង​«​ក្រមុំ ៣១ កំលោះ ៥២» ត្រៀម​នឹងដាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​នេះ នាង​សង្ឃឹមថា រឿងនេះ​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន ៕​ ​ម៉ា រី​សា​


Related