ទស្សនកិច្ច​មន្ត្រី​កងទ័ពជើងទឹក​អាមេរិក​មក​ចិន​អាចជួយ​បន្ថយ​ភាព​តានតឹង​តំបន់​ជម្លោះ​បាន​ខ្លះ

រយៈ​ចុង​ក្រោយនេះ គេ​ឃើញថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខ្លាំង​លើ​ការចូលទៅ​កាន់កាប់​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ជាពិសេស​នោះ​ក្រុង​វ៉ា​ស៊ិន​តោន​ក៏បាន​ព្រមាន​បញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​ជម្លោះ​ទៀតផង។ តែ​រឿង​គួរ​ឲ្យ​ភា្ញ​ក់​ផ្អើល​នោះ​ខណៈ​កំពុងមាន​តានតឹង​នោះ​ចិន​បានអនុញ្ញាត​ឲ្យ​មន្ត្រីជាន់ខ្ពស់​កងទ័ពជើងទឹក​អាមេរិក​មក​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​នាវា​ដឹក​យន្តហោះ​ដែល​សកម្មភាព​នេះ​អាចជួយ​កាត់បន្ថយ​ភាព​តឹង​តាន​រវាង​រដ្ឋ​ទាំងពីរ​បាន​ខ្លះ។

នៅ​ដើម​សបា្តហ៍​នេះ ប្រតិភូ​មន្ត្រីជាន់ខ្ពស់​ក​ង​ទ័ពជើងទឹក​អាមេរិក ២៧នាក់​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​មកកាន់​នាវា​ដឹក​យន្តហោះ​ចិន​ដែលជា​តំបន់​ស្នូល​របស់​រដ្ឋាភិបាល​ចិន។ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រមុខ​ការពារជាតិ​អាមេរិក​រួម ជាមួយនឹង​សម​ភាគី​ខ្លួន​បាន​រិះគន់​រដ្ឋាភិបាល​ចិនខ្លាំងៗ និង​ថែមទាំង​ប្រកាស​នឹង​បញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

ដំណើរ​ទស្សនកិច្ច​មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក​មកកាន់​មូលដ្ឋាន​នាវា​ដឹក​យន្តហោះ​ចិន Liaoning គឺជា​លើកដំបូង​ហើយ​ដែល​ចិន​អនុញ្ញាត​ឲ្យ​មន្ត្រីជាន់ខ្ពស់​បរទេស​អា​ច​ចូលទៅ​សិក្សា​បាន បន្ទាប់ពី​ទស្សនកិច្ច​របស់អតីតប្រមុខការពារជាតិអាមេរិកលោក Chuk Hagel កាលពីខែមេសាកន្លងទៅ។ ហើយទស្សនកិច្ចនេះដែរ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​លើ​ការគ្រប់គ្រង​នៃ​លំ​ហាត់​យោធា​ការហ្វឹកហ្វឺន​ការការពារ​ផ្នែក​វិ​ជ្ជ​សាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍​នាវា​ដឹក​យន្តហោះ។យ៉ាងណាក៏ដោយ ប្រតិភូ​អាមេរិក​មិនបាន​ចូល​ទស្សនា​គ្រប់​ជ្រុងជ្រោយ​នៃ​មូលដ្ឋាន​នោះទេ។

ថ្វី​ដ្បិត​ទស្សនកិច្ច​នេះ មិនមែនជា​លក្ខណៈ​ប្រមុខ​ដឹកនាំ​កំពូល​របស់​រដ្ឋ​ក៏ដោយ សកម្មភាព​ចុងក្រោយ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​អាចជួយ​កាត់បន្ថយ​នូវ​ភាព​តានតឹង​ទាំង ពាក្យសម្តី​វាយប្រហារ​គ្នា និង​គោលនយោបាយ​លើ​ប្រើប្រាស់​កងកម្លាំង​មកលើ​តំបន់​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង​បាន​ខ្លះ។ នោះ​ក៏​ព្រោះ ចាប់ពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កាន់តែ​មាន​ភាព​តានតឹង ចិន និង​អាមេរិក​រួមជាមួយ​សម​ភាគី​របស់ខ្លួន​អូស្ត្រាលី និង​ជប៉ុន​ផងដែរ​នោះ បាន​ចេញមុខ​រិះគន់​និង​ថែមទាំង​ត្រៀម​បញ្ជូន​កងទ័ព​មកកាន់ តំបន់​ជម្លោះ ដោយយោង​តាមច្បាប់​អន្តរជាតិ​ក្រោម​ស្លាក​នៃ​ការការពារ​សន្តិសុខ​តំបន់ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​ឆ្លងកាត់​តំបន់​នោះ។

សូម​រម្លឹក​ផងដែរ​ថា ចិន​គឺជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តែមួយគត់ ដែល​ទាមទារ ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដែន​អធិបតេយ្យ​នេះ។ ចុង​ក្រោយនេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បន្ត​វាតទី និង​សាងសង់​កោះ​សិប្បនិម្មិត​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវបាន​គេ​ជឿជាក់ថា​ជា​ទិសដៅ​នៃ​មូលដ្ឋានទ័ព​យោធា​របស់​ចិន​ដ៏​សំខាន់៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?